**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**#បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan**ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ**តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១**អភិបាលខេត្តតាកែវ ស្នើធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្របសម្រួលក្រៅប្រព័ន្ធតុលាការ រាល់បញ្ហាសងប្រាក់ត្រលប់ទៅវិញ របស់ពលរដ្ឋ**ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ទូតហុងគ្រី បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក នឹងលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តរតនគិរី**ក្រសួងការងារជូនដំណឹង ស្តីពី ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤**ឯកឧត្តម ម៉ែន វិបុល និងឯកឧត្តម ប៉េង ពោធិ៍សា អញ្ជើញបើកវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**រដ្ឋមន្ដ្រីមហាផ្ទៃ ប្រកាសប្រឆាំងដាច់ខាត ចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញ សន្តិភាពនៅកម្ពុជា**ព្យុះត្រូពិច Trami បោកបក់ឆ្ពោះទៅហ្វីលីពីន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំង**សមាគមក្លឹបទេសចរណ៍សៀមរាប ចែកលិខិតថ្លែងអំណរគុណដល់ប្រតិបត្តិករ និងអ្នកឧបត្ថម្ភកម្មវិធីទិវាទេសចរណ៍ពិភពលោក និងប្រកាសលទ្ធផលជ័យលាភី វីដេអូឯកសារ**ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំនេះប្រារព្ធឡើង ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»**លោកខាងលិច រិះគន់ចិននៅឯអង្គការសហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្ស**ក្រសួងបរិស្ថាន បង្ហាញស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែតុលា គិតជាមធ្យមភាគទូទាំងប្រទេស គឺល្អណាស់

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ដល់យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល

ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព Çចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្តÈ។

ខណៈនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និងកំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងចំនួន៤គឺ ៖ (១)មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និង (៤)សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង៖
(១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
(២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01
(៣)សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
(៤)សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf

សូមបេក្ខជនត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រឡងប្រជែង ហើយសូមជូនពរប្អូនៗ និងបេក្ខជនទាំងអស់ទទួលបានជោគជ័យ និងសម្រេចតាមក្តីប្រាថ្នារៀងៗខ្លួន។
សូមតាមដានការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ លើគេហទំព័រផ្លូវការរបស់ក្រសួងមុខងារសាធារណៈ និងសូមជៀសវាងឱ្យឆ្ងាយពីជនទុច្ចរិតដែលអះអាង ធានា ឬក្លែងបន្លំបោកប្រាស់គ្រប់រូបភាពទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង