**ក្រសួងយុត្តិធម៌ ជូនដំណឹង​ពី​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​នាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល​ មក​ទីស្ដីការ​ក្រសួង​យុត្តិធម៌​វិញ**ចំនួនភ្ញៀវទៅកម្សាន្តជិះទូក មើលផ្សោតពណ៌ផ្កាឈូក កើនឡើងគួរឲ្យកត់សម្គាល់ ខណៈការកក់ទូកត្រូវធ្វើឡើងមុន ២ថ្ងៃ**អង់គ្លេស៖ ការវាយប្រហាររបស់រុស្ស៉ី លើសមុទ្រខ្មៅ នាំឱ្យការបញ្ជូនគ្រាប់ធញ្ញជាតិ ទៅកាន់ប៉ាឡេស្ទីន និង Global South មានភាពយឺតយ៉ាវ**លោកស្រី កាម៉ាឡា ហារីស៖ អាមេរិកពិត ជាត្រៀមខ្លួនរួចរាល់ សម្រាប់ប្រធានាធិបតីស្រីដំបូងបំផុត ក្នុង​ប្រវត្តិសាស្រ្ត**អគ្គលេខាធិការ UN ធ្វើដំណើរទៅរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS និងជួបលោក ពូទីន ក្រោយរងការរិះគន់ពីអ៊ុយក្រែន**ក្រសួងកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី​នៅកម្ពុជា» នាថ្ងៃទី២៥ ខែតុលា**អគ្គស្នងការនគរបាលជាតិ ផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិ ដើម្បីលើកទឹកចិត្តចំពោះការលះបង់**ក្រុមសកម្មប្រយុទ្ធ ១៧នាក់ ត្រូវបានហ្វីលីពីនកាត់ទោសឱ្យ ជាប់ពន្ធនាគារមួយជីវិត ពីបទចាប់ជំរិតជនបរទេស កាលពី ២៥ឆ្នាំមុន**អង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនជិត ៣ពាន់លានដុល្លារ ចំពោះកិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី**កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវាត់ព្រំដែន ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ដែលរងការខូចខាត ត្រូវបានជួសជុលថែទាំឡើងវិញ**នាយឧត្តមសេនីយ៍ ស ថេត៖ ការត្រៀមលក្ខណៈសម្បត្តិក្នុងការបង្ការ ទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន**សំណើ និងសំណូមពរពលរដ្ឋ ៣០ករណី ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ដោះស្រាយភ្លាមៗ ក្នុងវេទិកាសាធារណៈ ក្នុងសង្កាត់បឹងកុក**ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ **ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល»**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**#បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan**ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ**តើកិច្ចសហប្រតិបត្តិការប្រទេស BRICS បាននាំមកនូវអ្វីខ្លះជូនពិភពលោក ?

ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ឆ្នាំនេះប្រារព្ធឡើង ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល»

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានសហការជាមួយមន្ទីរធម្មការ និងសាសនាខេត្ត ដោយទទួលបានការចូលរួមគាំទ្រពី រដ្ឋបាលសាលាខេត្តសៀមរាប អង្គការមូលនិធិអេ២១ប្រចាំនៅកម្ពុជា អង្គការបេសកកម្ម និងយុត្តិធម៌អន្តរជាតិ (IJM) និងអង្គការមូលនិធិអន្តរជាតិហាការ បានរៀបចំទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា បង្ការទប់ស្កាត់អំពើជួញដូរមនុស្សក្នុងសម័យឌីជីថល» នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម តោ គិមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គ.ខ.ប.ជ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ព្រមទាំងមានការនិមន្តតំណាងសាសនាព្រះពុទ្ធទាំងពីរគណៈ លោកអ្នកដឹកនាំសាសនាឥស្លាម សាសនាគ្រឹស្ត (ពីរនិកាយ) ពុទ្ធសាសនាមហាយាន និងតំណាងមន្ទីរអង្គភាព ស្ថាប័ន គណៈអភិបាលក្រុង ស្រុក ចៅសង្កាត់ និងអង្គការដៃគូជាតិ អន្តរជាតិ សរុបជាង១៦០អង្គ/រូប នៅសាលាខេត្តសៀមរាប។

នៅក្នុងការប្រារព្ធទិវាជាតិអន្តរសាសនានេះផងដែរ អង្គប្រជុំពិធីបានរៀបចំតាមរបៀបវារៈដូចជា :
១. បានធ្វើការបង្ហាញជូនអំពីសាវតានៃការប្រារព្ធទីវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងរបាយការណ៍សង្ខេបអំពីស្ថានភាពនៃការគ្រប់គ្រងសាសនានៅក្នុងខេត្តសៀមរាប។
២. បានធ្វើការផ្សព្វផ្សាយអំពីបទយកការណ៍ស្តីពី អ្នកកាន់សាសនាផ្សេងៗអំពាវនាវឱ្យរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
៣. បានធ្វើបទបង្ហាញអំពីយន្តការ រចនាសម្ព័ន្ធ និងរូបភាពនៃអំពីជួញដូរមនុស្សទាំងក្នុងនិងក្រៅប្រព័ន្ធអនឡាញ។
៤. ការឡើងសម្តែង និងមានមតិចូលរួមផ្តល់ឱវាទពីតំណាងសាសនាព្រះពុទ្ធ (គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ, តំណាងសាសនាឥស្លាម (គណៈអ៊ីមាំ), តំណាងសាសនាគ្រីស្ត (សហគមន៍កាតូលិកសន្តយ៉ូហាន, និកាយប្រូតេស្តង់) និងតំណាងពុទ្ធសាសនាមហាយាន។
៥. ការចែករំលែកបទពិសោធន៍អំពីការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម នៅប្រទេសម៉ាឡេស៊ី (ការធ្វើចំណាកស្រុកតាមរយៈមេខ្យល់) ដោយអតិថិជនរបស់អង្គការ IJM។

បន្ទាប់ពីស្តាប់បទបង្ហាញរួច លោកស្រី ម៉ននី រង្សី បានស្នើឱ្យមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអ្នកពាក់ព័ន្ធពង្រឹងទៅលើការគ្រប់គ្រង និងផ្សព្វផ្សាយឱ្យកាន់តែទូលាយបន្ថែមទៀតអំពីការទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់។ បានអំពាវនាវដល់សាសនាទាំងអស់ក្នុងខេត្តឱ្យដាក់បញ្ចូលខ្លឹមសារអប់រំពាក់ព័ន្ធនឹងការប្រឆាំងការជួញដូរមនុស្សទៅក្នុងកម្មវិធីអប់រំរបស់សាសនានីមួយៗ និងបានជំរុញឱ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ជួយបង្កលក្ខណៈ ឱ្យមានការធ្វើសកម្មភាពបែបសាសនា ក្នុងគោលដៅអប់រំសង្គម ឱ្យមានសុវត្ថិភាពនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ទូទាំងខេត្ត ដែលនឹងជួយដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គម ដោយសារតែមនុស្សមានការអប់រំនិងសណ្តាប់ធ្នាប់ល្អ។ លោកស្រីបានគូសបញ្ជាក់បន្ថែមថា តំណាងសាសនានីមួយៗដែលបានធ្វើការសម្តែង និងមានមតិចូលរួម បានធ្វើលើកឡើងអំពីការព្រួយបារម្មណ៍លើបញ្ហានៃការរំលោភបំពានផ្លូវភេទលើកុមារ ពិសេសតាមប្រព័ន្ធអនឡាញ និងបេ្តជ្ញាចូលរួមអប់ទំផ្សព្វផ្សាយ ទប់ស្កាត់ ផ្តល់កិច្ចសហការជាមួយអាជ្ញាធរមានសត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅតាមទម្រង់នៃសាសនានីមួយៗផងដែរ ៕    

អត្ថបទដែលជាប់ទាក់ទង