**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែង ក្នុងភូមិសាស្ត្រខេត្តរតនគិរី

 

ភ្នំពេញ៖ នាថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស ឯកឧត្ដម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានអញ្ជើញទៅពិនិត្យស្ថាបភាពផ្លូវចំនួនពីរខ្សែ និងទីតាំងសង់ស្ពានមួយកន្លែងដូចខាងក្រោម៖

-ខ្សែទី១ ៖ ឈ្មោះ កញ្ចាញ-ចាអុង-ហាត់ប៉ក (RK-3) គ្រោងសាងសង់ជាផ្លូវក្រាលកៅស៊ូ ២ជាន់ ប្រវែងសរុប ៣៨,៦០គីឡូម៉ែត្រ ក្នុងនោះប្រវែង ក្រសួងបានដាក់បញ្ចូលក្នុងគម្រោងស្ដារបន្ទាន់របស់មន្ទីរ ប្រវែង ៧គីឡូម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងច្រេស ដល់ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។ ខ្សែផ្លូវនេះត្រូវបានក្រសួងដាក់ជួសជុលជាផ្លូវល្បាយក្រួសប្រវែង ៧គីឡូម៉ែត្រ និងឱ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរីជួសជុលលក្ខណៈបន្ទាន់ជាផ្លូវល្បាយក្រួស ប្រវែង ៣គីឡូម៉ែត្រ ជូនប្រជាពលរដ្ឋប្រើប្រាស់មុននឹងលើកកម្រិតផ្លូវនេះជាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខណ្ឌគម្រោង NRCIP។

-ខ្សែទី២៖ គម្រោងស្ថាបនា ផ្លូវដីល្បាយក្រួសប្រវែង ៩គីឡូម៉ែត្រ និងបានពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ១កន្លែងមានប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរីក្នុងគម្រោងទឹកជំនន់។

បន្ទាប់មកឯកឧត្ដមរដ្ឋមន្រ្ដី រួមដំណើរដោយ ឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ព្រមទាំងប្រតិភូ បានអញ្ជើញទៅពិនិត្យទីតាំងសាងសង់ស្ពាមួយកន្លែងឆ្លងកាត់ អូរទទឹង មានប្រវែង ៣៦ម៉ែត្រ ស្តិតនៅភូមិសាមខា ឃុំជ័យឧត្តម ស្រុកលំផាត់។ បច្ចុប្បន្នទីតាំងនេះមិនទាន់មានស្ពានឆ្លងកាត់នៅឡេីយ ដោយប្រជាពលរដ្ឋត្រូវប្រេីប្រាស់ទូកដេីម្បីចម្លង។

ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ឲ្យមន្ទីអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ពិនិត្យលទ្ធភាពក្នុងការសាងសង់ស្ពានដែក បណ្តោះអាសន្នសម្រាប់សម្រួលដល់ការធ្វេីដំណេីរបស់ប្រជាពលរដ្ឋទៅមក។

សូមបញ្ជាកផងដែរថា៖ ការអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវខ្សែទី១ និងទីតាំងសាងសង់ស្ពានមួយកន្លែងខាងលើនេះ ដើម្បីឆ្លើយតបតាមសំណូមពរ និងសេចក្ដីត្រូវវការជាចាំបាច់របស់អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ ៕

អត្ថបទដែលជាប់ទាក់ទង