**រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ទទូចឱ្យអ៉ីស្រាអែល ព្យាយាមបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**កូរ៉េខាងត្បូង អាចនឹងពិចារណាផ្គត់ផ្គង់អាវុធ ដោយផ្ទាល់ឱ្យទៅអ៊ុយក្រែន ដោយសារទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី**ក្រសួងយុត្តិធម៌ ជូនដំណឹង​ពី​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​នាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល​ មក​ទីស្ដីការ​ក្រសួង​យុត្តិធម៌​វិញ**ចំនួនភ្ញៀវទៅកម្សាន្តជិះទូក មើលផ្សោតពណ៌ផ្កាឈូក កើនឡើងគួរឲ្យកត់សម្គាល់ ខណៈការកក់ទូកត្រូវធ្វើឡើងមុន ២ថ្ងៃ**អង់គ្លេស៖ ការវាយប្រហាររបស់រុស្ស៉ី លើសមុទ្រខ្មៅ នាំឱ្យការបញ្ជូនគ្រាប់ធញ្ញជាតិ ទៅកាន់ប៉ាឡេស្ទីន និង Global South មានភាពយឺតយ៉ាវ**លោកស្រី កាម៉ាឡា ហារីស៖ អាមេរិកពិត ជាត្រៀមខ្លួនរួចរាល់ សម្រាប់ប្រធានាធិបតីស្រីដំបូងបំផុត ក្នុង​ប្រវត្តិសាស្រ្ត**អគ្គលេខាធិការ UN ធ្វើដំណើរទៅរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS និងជួបលោក ពូទីន ក្រោយរងការរិះគន់ពីអ៊ុយក្រែន**ក្រសួងកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី​នៅកម្ពុជា» នាថ្ងៃទី២៥ ខែតុលា**អគ្គស្នងការនគរបាលជាតិ ផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិ ដើម្បីលើកទឹកចិត្តចំពោះការលះបង់**ក្រុមសកម្មប្រយុទ្ធ ១៧នាក់ ត្រូវបានហ្វីលីពីនកាត់ទោសឱ្យ ជាប់ពន្ធនាគារមួយជីវិត ពីបទចាប់ជំរិតជនបរទេស កាលពី ២៥ឆ្នាំមុន**អង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនជិត ៣ពាន់លានដុល្លារ ចំពោះកិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី**កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវាត់ព្រំដែន ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ដែលរងការខូចខាត ត្រូវបានជួសជុលថែទាំឡើងវិញ**នាយឧត្តមសេនីយ៍ ស ថេត៖ ការត្រៀមលក្ខណៈសម្បត្តិក្នុងការបង្ការ ទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន**សំណើ និងសំណូមពរពលរដ្ឋ ៣០ករណី ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ដោះស្រាយភ្លាមៗ ក្នុងវេទិកាសាធារណៈ ក្នុងសង្កាត់បឹងកុក**ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ **ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល»**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**#បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan

ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទពិភពលោកលើកទី២ ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក នឹងលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ​ លោក Huang Kejin ប្រធានប្រតិបត្តិសមាគមសភាពាណិជ្ជកម្មខេត្តហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាស ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងអញ្ជើញធ្វើដំណើរបំពេញបេសកកម្មចូលរួមក្នុងសន្និសីទពិភពលោកលើកទី២ស្តីពីអរិយធម៌ចិន​ និងការលើកកម្ពស់ទំនើបភាវូបនីយកម្មពិភពលោក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាក្រុង Nanping ខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ថា ឯកឧត្តម វង សូត អនុប្រធានទី២ នឹងឡើងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និសីទពិភពលោកលើកទី២ ដែលរៀបចំដោយសមាគមចិនសម្រាប់ការយល់ដឹងអន្តរជាតិ (CAFIU) ដែលជាព្រឹត្តិការណ៍មួយសម្រាប់ពិភពលោកត្រូវមានការរួបរួមគ្នា និងពិភាក្សាកាន់តែមានភាពស៊ីជម្រៅជាមួយបណ្តាអ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល ដែលមកពីប្រទេសនានា អំពីបញ្ហាប្រឈមផ្សេងៗ សម្រាប់ការរៀនសូត្រពីវប្បធម៌នានា ដើម្បីនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។

ក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម វង សូត សង្ឃឹមថា លទ្ធផលនៃអង្គសន្និសីទនឹងរួមចំណែកលើកទឹកចិត្តដល់មនុស្សជាតិ ឱ្យចាកផុតពីភាពខ្វែងគំនិតគ្នា តាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមកនូវវប្បធម៌ អរិយធម៌ចម្រុះ ដើម្បីធ្វើជាស្ពានតភ្ជាប់អរិយធម៌មនុស្សជាតិរួមគ្នា និងរួមគ្នាបង្កើនការយល់ដឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា​ ៕

អត្ថបទដែលជាប់ទាក់ទង