**កូរ៉េខាងត្បូង អាចនឹងពិចារណាផ្គត់ផ្គង់អាវុធ ដោយផ្ទាល់ឱ្យទៅអ៊ុយក្រែន ដោយសារទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី**ក្រសួងយុត្តិធម៌ ជូនដំណឹង​ពី​ការ​ផ្លាស់ប្ដូរ​កន្លែង​ធ្វើការ​របស់​នាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល​ មក​ទីស្ដីការ​ក្រសួង​យុត្តិធម៌​វិញ**ចំនួនភ្ញៀវទៅកម្សាន្តជិះទូក មើលផ្សោតពណ៌ផ្កាឈូក កើនឡើងគួរឲ្យកត់សម្គាល់ ខណៈការកក់ទូកត្រូវធ្វើឡើងមុន ២ថ្ងៃ**អង់គ្លេស៖ ការវាយប្រហាររបស់រុស្ស៉ី លើសមុទ្រខ្មៅ នាំឱ្យការបញ្ជូនគ្រាប់ធញ្ញជាតិ ទៅកាន់ប៉ាឡេស្ទីន និង Global South មានភាពយឺតយ៉ាវ**លោកស្រី កាម៉ាឡា ហារីស៖ អាមេរិកពិត ជាត្រៀមខ្លួនរួចរាល់ សម្រាប់ប្រធានាធិបតីស្រីដំបូងបំផុត ក្នុង​ប្រវត្តិសាស្រ្ត**អគ្គលេខាធិការ UN ធ្វើដំណើរទៅរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS និងជួបលោក ពូទីន ក្រោយរងការរិះគន់ពីអ៊ុយក្រែន**ក្រសួងកសិកម្ម នឹងរៀបចំពិធីដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវឯកសារស្តីពី «តំបន់ដាំដុះដំណាំស្វាយចន្ទី​នៅកម្ពុជា» នាថ្ងៃទី២៥ ខែតុលា**អគ្គស្នងការនគរបាលជាតិ ផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិ ដើម្បីលើកទឹកចិត្តចំពោះការលះបង់**ក្រុមសកម្មប្រយុទ្ធ ១៧នាក់ ត្រូវបានហ្វីលីពីនកាត់ទោសឱ្យ ជាប់ពន្ធនាគារមួយជីវិត ពីបទចាប់ជំរិតជនបរទេស កាលពី ២៥ឆ្នាំមុន**អង់គ្លេស នឹងផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែនជិត ៣ពាន់លានដុល្លារ ចំពោះកិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី**កំណាត់ផ្លូវជាតិលេខ៩២ ជាផ្លូវក្រវាត់ព្រំដែន ចាប់ពីព្រំប្រទល់ខេត្តព្រះវិហារ-ស្ទឹងត្រែង ដល់បន្ទាយស្រមោច ស្រុកជាំក្សាន្ត ដែលរងការខូចខាត ត្រូវបានជួសជុលថែទាំឡើងវិញ**នាយឧត្តមសេនីយ៍ ស ថេត៖ ការត្រៀមលក្ខណៈសម្បត្តិក្នុងការបង្ការ ទប់ស្កាត់ហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យ ជាភាពចាំបាច់មួយដែលមិនអាចខ្វះបាន**សំណើ និងសំណូមពរពលរដ្ឋ ៣០ករណី ត្រូវបានអាជ្ញាធរខេត្តកំពង់ចាម ដោះស្រាយភ្លាមៗ ក្នុងវេទិកាសាធារណៈ ក្នុងសង្កាត់បឹងកុក**ឯកឧត្តម ឈិន កេតនា នាំយកអំណោយអន្តរក្រសួងចែកជូនក្រុមគ្រូពេទ្យ និងអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ **ឯកឧត្តមរដ្ឋមន្រ្តី ឈាង រ៉ា ចូលរួមសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល»**បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក**#បទវិភាគ៖សម្លឹងមើលភាពធន់និងភាពរស់រវើកនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនតាមរយៈពិព័រណ៍ទំនិញនាំចេញនាំចូលនៃប្រទេសចិន(ពិព័រណ៍ Caton )**កម្មវិធី«ប្រយោគបុរាណចិនដែលលោក Xi Jinpingចូលចិត្តប្រើ»វគ្គទី៣(ភាសារុស្ស៊ី)ចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗនៅប្រទេសរុស្ស៊ី**សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួប ៧៥ ឆ្នាំនៃការ បង្កើតទំនាក់ទំនងការទូតរវាងចិននិងរុស្ស៊ីបានរៀបចំធ្វើនៅក្រុង Kazan**ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុនចំនួន ២ ជួបសម្តែងការគួរសម ពិភាក្សាការងារ និងស្វែងរកឱកាសវិនិយោគលើដំណាំបន្លែ

ទូតហុងគ្រី បង្ហាញនូវការប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងហុងគ្រី-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចបវរធិបតីដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាន និងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និង យូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយសម្ដេចបានគូសបញ្ជាក់ថា យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន ជាអាទិ៍៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាស្ត្រ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង