ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១
ភ្នំពេញ៖ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី៖
ទី១. ការបង្ហាញអំពីសមិទ្ធផលសំខាន់ៗ នៃការអនុវត្ត កជទី១ តាមសមាសធាតុកម្មវិធីនីមួយៗ និង សមិទ្ធផលនិង បញ្ហាប្រឈមសំខាន់ៗ។
ទី២. ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃរបាយការណ៍វាយតម្លៃ ដោយផ្តោតលើ សមិទ្ធផល និងបញ្ហាប្រឈមសំខាន់ៗ ដែលគួរបន្ថែម និងកែលម្អរបាយការណ៍បឋម។
ទី៣. ការលើកឡើងនូវសំណូមពរ និងអនុសាសន៍នានាសម្រាប់ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាកែលម្អការអនុវត្ត កជទី២។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៨០រូប។
គួរបញ្ជាក់ផងដែរថា ការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ នេះ ទទួលបានការគំាទ្រពី UNDP តាមរយៈគម្រោង “ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)” ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន ៕