**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក

ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែតុលា កិច្ចជំនួបរវសងថ្នាក់ដឹកនាំនៃប្រទេសBRICSលើកទី១៦នឹងបើកធ្វើនៅទីក្រុងKazanប្រទេសរុស្ស៊ី លោកXi Jinpingប្រធានរដ្ឋចិននឹងចូលរួមកិច្ចជំនួបលើកនេះតបតាមការអញ្ជើញ។ នេះជាកិច្ចប្រជុំកំពូលលើកដំបូងបន្ទាប់ពីបណ្តាប្រទេសBRICSសម្រេចបាននូវការបន្ថែមចំនួនរដ្ឋសមាជិកជាប្រវត្តិសាស្ត្រមក ហើយក៏ជាការចាប់ផ្តើមថ្មីសម្រាប់”កិច្ចសហប្រតិបត្តិការរវាងមហាBRICS”ផងដែរ។ ដល់ពេលនោះ មេដឹកនាំនៃប្រទេសនិងអង្គការអន្តរជាតិចំនួនជាង៣០នឹងពិគ្រោះពិភាក្សារួមគ្នាអំពីផែនការគោលស្តពីការធ្វើកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។
ក្នុងបរិបទអន្តរជាតិដែលមានភាពប្រែប្រួលនិងច្របូកច្របល់យ៉ាងខ្លាំងនាពេលបច្ចុប្បន្នតើហេតុអ្វីបានជា”BRICS”ទទួលបានការស្វាគមន៍កាន់តែខ្លាំងឡើងៗ?
លោក Kirill Babaevប្រធានវិទ្យាស្ថានស្រាវជ្រាវចិននិងអាស៊ីសម័យទំនើបរបស់បណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីបានលើកឡើងថា កាលពីដើម យន្តការសហប្រតិបត្តិការរវាងប្រទេសBRICS គឺបង្កើតឡើងក្នុងនាមជាឧបករណ៍សម្របសម្រួលរវាងរដ្ឋសមាជិក ឥឡូវនេះវាបានក្លាយជានិមិត្តសញ្ញានៃចក្ខុវិស័យថ្មីនាពេលអនាគតរបស់មនុស្សជាតិដែលតំណាងឱ្យក្ដីសង្ឃឹមរបស់ប្រជាជនចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសកលប្រកបដោយយុត្តិធម៌។ ប្រទេសចិន គឺជាអ្នកជំរុញដ៏សំខាន់មួយក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីនានា”។
ពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងបម្រែបម្រួលយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានក្នុងមួយសតវត្សកន្លងមក។ មួយផ្នែក ការធ្វើសកលភាវូបនីយកម្មបានជួបប្រទះនឹងចរន្តបញ្ច្រាស ប្រទេសលោកខាងលិចមួយចំនួនតូចបានទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសជាទីផ្សារងើបឡើងថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ និងបង្កការបដិបក្ខគ្នាជាក្រុម ដើម្បីគោលបំណងខាងភូមិសាស្ត្រនយោបាយ។ មួយផ្នែកទៀត ប្រទេស”សកលខាងត្បូង”បានងើបឡើងវិញជាក្រុម ហើយបានក្លាយជាចរន្តយុគសម័យដែលមិនអាចបកក្រោយវិញបាន ។ក្នុងបរិបទបែបនេះ ក្នុងនាមជាវេទិកាសំខាន់សម្រាប់ប្រទេស”សកលខាងត្បូង”ពិគ្រោះពិភាក្សារួមគ្នាអំពីកិច្ចសហប្រតិបត្តិការនិងការស្វែងរកការអភិវឌ្ឍរួមគ្នា យន្តការសហប្រតិបត្តិការរវាងប្រទេសBRICS កាន់តែមានតម្លៃយុគសម័យ។ “ស្មារតីBRICS”ស្តីពីការបើកចំហ បរិយាបន្ន កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះដែលយន្តការនេះប្រកាន់ខ្ជាប់នោះកាន់តែមានកម្លាំងទាក់ទាញទៅទៀត។
ទន្ទឹមនឹងនេះ យន្តការសហប្រតិបត្តិការនេះ បានសមស្របតាមសំណូមពររបស់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយក្នុងការសម្រេចបាននូវការអភិវឌ្ឍរួម។ នៅខែមករាឆ្នាំ២០២៤ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់និងអេត្យូពីបានចូលជាសមាជិកជាផ្លូវការ ចំនួនប្រជាជននៃបណ្តាប្រទេសជាសមាជិក”មហាBRICS”គឺត្រូវជាពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកទាំងមូល ហើយអត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនឹងលើសពី៥០ភាគរយ ទំហំសេដ្ឋកិច្ចសរុបបានលើសពីប្រទេសG7បើគណនាតាមកម្លាំងបញ្ជាទិញ “មហាBRICS”មានសមត្ថភាពរួមចំណែកកម្លាំងកាន់តែច្រើនសម្រាប់ការជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះទេ យន្តការសហប្រតិបត្តិការរវាងប្រទេសBRICSក៏បានផ្តល់វេទិកានិងឱកាសដល់ប្រទេសនានាក្នុងការចូលរួមអភិបាលកិច្ចសកលផងដែរ។ នៅពេលអនាគត ស្របពេលដែលប្រទេសកាន់តែច្រើនស្នើសុំចូលរួម តួនាទីប្រកបដោយវិជ្ជមាន ស្ថិរភាពនិងសប្បុរសក្នុងកិច្ចការអន្តរជាតិរបស់”មហាBRICS”នឹងកាន់តែមានភាពលេចធ្លោ ហើយកម្លាំងដែលការពារពហុប៉ូលភាវូបនីយកម្មនិងពហុភាគីនិយមលើពិភពលោកនឹងកាន់តែខ្លាំងក្លាឥតឈប់ឈរ។
យើងអាចរំពឹងទុកថា ក្រោមការខិតខំប្រឹងប្រែងរបស់ភាគីចិននិងរដ្ឋសមាជិកBRICSដទៃទៀត កិច្ចប្រជុំកំពូលលើកនេះនឹងបំពេញបន្ថែមនូវស្ថិរភាពនិងកម្លាំងវិជ្ជមានកាន់តែច្រើនដល់ពិភពលោកដែលមានភាពច្របូកច្របល់ និងជំរុញបន្ថែមទៀតនូវការរីកចម្រើនរួមគ្នានៃប្រទេស”សកលខាងត្បូង”។ អនាគតនៃ”កិច្ចសហប្រតិបត្តិការរវាងក្រុមប្រទេសBRICS”គួរឱ្យរំពឹងទុក!

អត្ថបទដែលជាប់ទាក់ទង