**ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាសហប្រធាន ជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ ដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែវិច្ឆិកា ខាងមុខនេះ ក្រោមទន់ប្រមាណជា៥លានដុល្លារ**អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបៀបវារៈចំនួន២**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាឱ្យសមាគមភស្តុភារកម្មកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**នគរបាលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារ៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ**បាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ត្រីប៉ាសាណាក ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ត្រូវបានគេប្រទះឃើញម្តងទៀតនៅកម្ពុជា**ផ្ទះ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត**អភិបាលរងរាជធានី-ខេត្ត ៤០រូប បានយល់ច្បាស់អំពី កត្តាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក របស់កម្ពុជា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន**អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់ បង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន**PPIU ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ ការសិក្សាជំនាញខ្លីៗ និងផ្ដល់ការងារជូននិស្សិតកម្ពុជា**រដ្ឋមន្ត្រីមហាផ្ទៃថៃ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការថៃ-កម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត**ឧបនាយករដ្ឋមន្ត្រី ទៀ សីហា តែងតាំង ឧត្តមសេនីយ៍ទោ សែម រតនា ជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព**រដ្ឋសភាកម្ពុជា ប្រកាសលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**FBI បើកការស៉ើបរកមូលហេតុបែកធ្លាយឯកសារសម្ងាត់ ដែលបញ្ជាក់ពីផែនការវាយប្រហាររបស់អ៉ីស្រាអែល លើអ៉ីរ៉ង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ

អគ្គស្នងការនគរបាលជាតិ ផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិ ដើម្បីលើកទឹកចិត្តចំពោះការលះបង់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានផ្ដល់គោលការណ៍ឲ្យពិនិត្យបញ្ចូលក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ទៅជាមន្ដ្រីនគរបាលជាតិតែម្ដង ដើម្បីជាការលើកទឹកចិត្តចំពោះការលះបង់ក្នុងបេសកកម្មពន្លត់អគ្គិភ័យ ជាមួយមន្ដ្រីនគរបាលជំនាញនាពេលកន្លងមក។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ» នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត បានមើលឃើញថា ក្រុមស្ម័គ្រចិត្តពន្លត់អគ្គិភ័យ ត្បិតមិនមែនជាមន្ដ្រីដែលទទួលបានការឧបត្ថម្ភ ប៉ុន្ដែមានឆន្ទៈខ្ពស់ក្នុងការចូលរួមជាមួយកម្លាំងនគរបាលជំនាញ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋមិនថាយប់ថ្ងៃឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «អ្នកដែលស្ម័គ្រចិត្តចូលរួមក្នុងការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនេះ គឺជាការប្ដេជ្ញាចិត្តរបស់ខ្លួនយ៉ាងធំធេងដើម្បីមិនឲ្យប្រជាពលរដ្ឋបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ។ គាត់សុខចិត្តចូលរួម ដោយមិនទទួលបានអ្វីច្រើនលើសលប់ទេ ដូច្នេះខ្ញុំគិតថា នៅតាមអង្គភាពដែលមានមន្ដ្រីកិច្ចសន្យា ដែលមិនទាន់មានក្របខ័ណ្ឌនគរបាលជាតិ អ្នកដែលសកម្មល្អត្រូវរៀបចំជូន»។

ចំពោះការងារនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានប្រគល់ភារកិច្ចជូនប្រធាននាយដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំងអស់ ពិនិត្យមើលអ្នកស្ម័គ្រចិត្តរូបណាដែលសកម្មជាមួយការងារកន្លងមក ហើយមានអតីតភាពបម្រើការងារដោយស្ម័គ្រចិត្តយូរ ដើម្បីបំពេញក្របខ័ណ្ឌទៅតាមជំហ៊ានជាបន្ដបន្ទាប់តែម្ដង។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យខិតខំលើកកម្ពស់សមត្ថភាពមន្ត្រីប្រចាំប្រចាំបញ្ហា ប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកម្លាំងប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងភ្នាក់ងារកាតព្វកិច្ចពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ដោយត្រូវផ្ដល់ការគាំទ្រលើការងារបណ្តុះបណ្តាល ការបំពាក់មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្ភារសាមញ្ញ ឬបុរាណឲ្យអស់លទ្ធភាព ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ចូលរួមបង្ការ ពន្លត់ និងសង្គ្រោះបានទាន់ពេលវេលា។

ដោយឡែក អង្គភាពនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ក្នុងការចេញអន្តរាគមន៍សង្គ្រោះពេលមានហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យកើតឡើង។ នេះបើតាមអ្វីដែលនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់បន្ថែម។

សូមជម្រាបថា បញ្ហាអគ្គិភ័យមិនមែនជាបន្ទុកនៃការរែកពន់របស់កងកម្លាំង នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ តែឯងនោះទេ ពោលគឺនេះជាបញ្ហារួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ជាពិសេសស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ពលរដ្ឋក្នុងសហគមន៍ និងអ្នកមានមុខរបរ អាជីវកម្មពាក់ព័ន្ធទាំងអស់ សុទ្ធតែមានកាតព្វកិច្ចក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងសង្គ្រោះហេតុការណ៍ដ៏គួរឲ្យភ័យខ្លាចនេះ៕

អត្ថបទដែលជាប់ទាក់ទង