**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

លោកស្រី កាម៉ាឡា ហារីស៖ អាមេរិកពិត ជាត្រៀមខ្លួនរួចរាល់ សម្រាប់ប្រធានាធិបតីស្រីដំបូងបំផុត ក្នុង​ប្រវត្តិសាស្រ្ត

វ៉ាសុីនតោន៖ កាលពីថ្ងៃអង្គារ ទី២២ ខែតុលា អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស បានលើកឡើងថា សហរដ្ឋអាមេរិកពិតជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីស្រីដំបូងបំផុត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ស្របពេលនៅសល់តែ២សប្តាហ៍ទៀតប៉ុណ្ណោះ នឹងដល់ថ្ងៃបោះឆ្នោត លោកស្រី ហារីស ដែលជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនបក្សសាធាណរដ្ឋ កំពុងប្រឹងប្រែងបង្កើនយុទ្ធនាការឃោសនារៀងៗខ្លួន នៅតាមរដ្ឋសំខាន់ៗ ខណៈបើតាមការស្ទង់មតិជាបន្តបន្ទាប់កន្លងមកនេះ ការបោះឆ្នោតនាថ្ងៃទី៥ ខែវិច្ឆិកា នឹងមានភាព​ប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។

នៅពេលត្រូវបានសាកសួរ ក្នុងកិច្ចសម្ភាសជាមួយស្ថានីយទូរទស្សន៍ NBC ថាតើសហរដ្ឋអាមេរិក ត្រៀមខ្លួនរួចរាល់ហើយ ឬនៅ ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានាធិបតីស្រីដំបូងបំផុតរបស់ខ្លួន លោកស្រី ហារីស បានឆ្លើយតបថា ប្រាកដណាស់ ប៉ុន្តែលោកស្រី ក៏បានគូសបញ្ជាក់ដែរថា បេក្ខភាពប្រធានាធិបតីរបស់លោកស្រី គឺផ្តោតលើការបើកទំព័រថ្មី សម្រាប់ប្រទេសជាតិមួយ ដែលនឿយហត់ ចំពោះលោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា មកទល់ពេលនេះ សហរដ្ឋអាមេរិក មានប្រធានាធិបតីសរុប៤៦រូប ដែលសុទ្ធតែជាបុរសទាំងអស់។ ប្រសិនបើទទួលជ័យជម្នះ លោកស្រី ហារីស នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្ត។ មិនតែប៉ុណ្ណោះ លោកស្រី ហារីស ក៏ជាប់សែស្រឡាយជនជាតិអាស៉ីខាងត្បូង និងអាហ្រ្វិកផងដែរ ដ្បិតម្តាយលោកស្រី ជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា និងឪពុកជាជនជាតិអាមេរិក ដើមកំណើតហ្សាម៉ាអ៉ីក៕

អត្ថបទដែលជាប់ទាក់ទង