**រោងចក្រ-សហគ្រាសកើនឡើងចំនួន ១៥ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា**ទីភ្នាក់ងារ USAID បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា**អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់សមាជិក-សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះខ្លឹមសារ អត្ថន័យ អត្តរូប នៃការកសាងផែនការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ពលរដ្ឋក្នុងស្រុក-ក្រុង**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ រៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូថៃ**សាខាកាកបាទក្រហមខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៦ ឆ្នាំ២០២៤**ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាសហប្រធាន ជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ ដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែវិច្ឆិកា ខាងមុខនេះ ក្រោមទន់ប្រមាណជា៥លានដុល្លារ**អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបៀបវារៈចំនួន២**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាឱ្យសមាគមភស្តុភារកម្មកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**នគរបាលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារ៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ**បាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ត្រីប៉ាសាណាក ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ត្រូវបានគេប្រទះឃើញម្តងទៀតនៅកម្ពុជា**ផ្ទះ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត**អភិបាលរងរាជធានី-ខេត្ត ៤០រូប បានយល់ច្បាស់អំពី កត្តាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក របស់កម្ពុជា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន**អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់ បង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន**PPIU ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ ការសិក្សាជំនាញខ្លីៗ និងផ្ដល់ការងារជូននិស្សិតកម្ពុជា

អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាឱ្យសមាគមភស្តុភារកម្មកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association-CLA) និងគណៈប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាព្រឹកនេះ លោកប្រធានសមាគមភស្តុភារកម្មកម្ពុជា បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីគោលបំណង និងសកម្មភាពការងាររបស់សមាគម ជាពិសេសបង្ហាញសមាសភាពថ្មីរបស់ក្រុមប្រឹក្សាភិបាលនាអណត្តិទី៩ ឆ្នាំ២០២៤-២០២៦ ដែលទើបជ្រើសតាំងក្នុងចំណោមសមាជិកសមាគមទាំងអស់ប្រមាណ ១៤០រូប។

ភ្ជាប់ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាន៍ណែនាំមួយចំនួនជូនដល់សមាគម ក៏ដូចជាបានលើកបង្ហាញអំពីផែនការគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ១០ឆ្នាំ ក្នុងការអភិវឌ្ឍនគម្រោងចំនួនសរុប១៧៤ ជាមួយតម្រូវការថវិកាសរុបប្រមាណ ៣៦.៦លានដុល្លារអាម៉េរិក។ បច្ចុប្បន្ន មានគម្រោងមួយចំនួនស្ថិតក្នុងផែនការមេនេះកំពុងដំណើររួចមកហើយ រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញបាវិត គម្រោងព្រែកជីកហ្វូណនតេជោ ហើយគម្រោងមួយចំនួនទៀតមានលក្ខណៈជាគម្រោងផ្នែកទន់ដែលផ្តោតទៅលើការសម្រួលបែបបទនីតិវិធីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាដើម។

ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់ក្នុងការពិនិត្យលទ្ធភាពបញ្ចុះតម្លៃដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងភស្តុភារកម្មពាក់ព័ន្ធ ដោយធានាឱ្យបាននូវប្រសិទ្ធភាព សំដៅបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រួចមក លោក ហាក់ លាងហ៊ ក្នុងនាមប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងទទួលយកអនុសាសន៍ណែនាំទាំងអស់ទៅចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

សូមជម្រាបជូនថា សមាគមភស្តុភារកម្មកម្ពុជាត្រូវបានបង្កើតកាលពីឆ្នាំ២០០៤ ដែលពីមុនមានឈ្មោះថា សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថាCAMFFA និងក្រោយមកទៀតត្រូវបានដូរឈ្មោះជាសមាគមភស្តុភារកម្មកម្ពុជា(CLA)។ សមាគមភស្តុភារកម្មកម្ពុជានេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅប្រទេសក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន៕

អត្ថបទដែលជាប់ទាក់ទង