**រោងចក្រ-សហគ្រាសកើនឡើងចំនួន ១៥ទីតាំង បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ តាមច្បាប់ជាធរមានរបស់កម្ពុជា**ទីភ្នាក់ងារ USAID បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា**អភិបាលខេត្តត្បូងឃ្មុំ ណែនាំដល់សមាជិក-សមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ចំពោះខ្លឹមសារ អត្ថន័យ អត្តរូប នៃការកសាងផែនការអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ពលរដ្ឋក្នុងស្រុក-ក្រុង**ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ រៀបចំពិធីជប់លៀងជាកិត្តិយសជូនគណៈប្រតិភូថៃ**សាខាកាកបាទក្រហមខេត្តកណ្ដាល បើកកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាណត្តិទី៦ ឆ្នាំ២០២៤**ព្រឹកស្អែក! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**ឯកឧត្តម ប៊ុន ហុន អញ្ជើញជាសហប្រធាន ជាមួយលេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃថៃ ដឹកនាំកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ**គម្រោងសួនឧស្សាហកម្មវាយនភណ្ឌបៃតងលំដាប់ជាតិកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែវិច្ឆិកា ខាងមុខនេះ ក្រោមទន់ប្រមាណជា៥លានដុល្លារ**អភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបៀបវារៈចំនួន២**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាឱ្យសមាគមភស្តុភារកម្មកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ**នគរបាលឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាធ្លាប់ជាប់ពន្ធធានាគារ៥នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ**បាត់វត្តមានជិតពីរទសវត្សរ៍ដោយគ្មានដាន ត្រីប៉ាសាណាក ឬរហស្សនាម «ខ្មោចទន្លេមេគង្គ» ត្រូវបានគេប្រទះឃើញម្តងទៀតនៅកម្ពុជា**ផ្ទះ២ខ្នង និងអណ្តូងចំនួន៣ផ្សេងទៀត ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនប្រជានុរាស្ត្ររស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ ក្នុងស្រុកជាំក្សាន្ត**អភិបាលរងរាជធានី-ខេត្ត ៤០រូប បានយល់ច្បាស់អំពី កត្តាទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក របស់កម្ពុជា**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ខេត្តកំពង់ធំ**គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តប៉ៃលិន**អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បំភ្លឺជុំវិញករណីមន្ត្រីកងរាជអាវុធហត្ថម្នាក់ បង្ហាញឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព តាមរយៈការចាប់បោចសក់អ្នកបើកបរម្នាក់**ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើប្រតិបត្តិករទូរគមនាគមន៍ ចូលរួមបន្តផ្សព្វផ្សាយសារអប់រំ តាមរយៈទូរសព្ទដៃ ទាំងជំងឺអេដស៍ និងគ្រឿងញៀន**PPIU ចុះអនុស្សរណៈជាមួយវិស័យឯកជន ជួយផ្ដល់អាហាររូបករណ៍ ការសិក្សាជំនាញខ្លីៗ និងផ្ដល់ការងារជូននិស្សិតកម្ពុជា

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ ក្នុងកំណត់ហេតុ នៃកិច្ចប្រជុំ ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គ

 

 

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈសំខាន់ៗ និងផ្តល់ធាតុចូលមួយចំនួនលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម អាន់ ហ្ស៊ីត សាំផាន់ថារ៉ាត់ លេខាធិការអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះដែរ មានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា និងប្រតិភូថៃជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមមន្ត្រីជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ និងសំដែងនូវសេចក្តីរីករាយយ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម អាត់ហ្ស៊ីត សាំផាន់ថារ៉ាត់ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃភាគីថៃ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ នាឱកាសដ៏ថ្លៃថ្លានេះ។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់កម្ពុជា-ថៃ នាពេលនេះគឺជាកិច្ចប្រជុំមួយដ៏មានសារៈសំខាន់ដែល ភាគីទាំងពីរតែងតែរៀបចំឡើង ដើម្បីពិភាក្សាលើការឯកភាពគ្នាអំពីកិច្ចការសំខាន់ៗមួយចំនួនសម្រាប់បម្រើដល់ការរៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ។

ឯកឧត្តមបន្តទៀតថា កិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ គឺជាយន្តការទ្វេភាគីដ៏មានសារៈសំខាន់ដែលភាគីទាំងពីរបានផ្លាស់ប្តូរវេនគ្នារៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ តាមការព្រមព្រៀងគ្នាចាប់តាំងពីកិច្ចប្រជុំលើកទី១ ដែលបានរៀបចំធ្វើឡើងនៅទីក្រុងប៉ាតាយ៉ា នៃព្រះរាជាណាចក្រថៃ កាលពីឆ្នាំ១៩៩៩ និងកិច្ចប្រជុំលើកទី៧ តាមរយៈ Video Conference កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។

ឯកឧត្តមបានបន្ថែមទៀតថា កិច្ចប្រជុំលើកទី៨នេះនឹងធ្វើការ ពិនិត្យ និងវាយតម្លៃនូវលទ្ធផលនៃកិច្ចសហប្រិតបត្តិការរវាងអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរលើគ្រប់វិស័យ ចាប់តាំងពីឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ន និងកំណត់ទិសដៅការងារកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ទៀត។

ជាងនេះទៅទៀត ឯកឧត្តមក៏បានលើកឡើងដែរថា តាមរយៈលទ្ធផលនៃកិច្ចប្រជុំលើកទី៨នេះ នឹងជួយជំរុញ និងលើកកម្ពស់ថែមទៀតនូវយន្តការកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ ឱ្យបានកាន់តែជិតស្និទ្ធ ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសជួយជំរុញការអភិវឌ្ឍនៅខេត្តជាប់ព្រំដែនឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ជាប់ព្រំដែនកាន់តែប្រសើរឡើង ៕

 

 

 

អត្ថបទដែលជាប់ទាក់ទង