**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

គណៈប្រតិភូក្រុមការងារនាំមុខកងស្វ័យការពារជើងគោកជប៉ុន ធ្វើទស្សនៈកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស

ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនៈកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ឯក អារ៉ៃ នូប៊ូហ៊ីរ៉ូ នាយផ្នែកនយោបាយផែនការអន្តរជាតិ មជ្ឈមណ្ឌលសហប្រតិបត្តិការការពារជាតិ និងនយោបាយការិយាល័យទី៥ កងស្វ័យការពារជើងគោកជប៉ុន រួមជាមួយសហការី បានអញ្ជើញមកទស្សនៈកិច្ចនៅបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានទ័ពពិសេសកំបូល។

ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក​ បានគូសបញ្ជាក់ថា៖កងទ័ពឆត្រយោងត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានប្រសិទ្ធនាមអង្គភាពនេះថាជាកងវរសេនាធំទ័ពពិសេសឆត្រយោង៩១១។
ដោយមានទម្រង់កងយោធពលខេមរភូមិន្ទ អង្គភាពនេះបានបូកបន្ថែមមួយកងពលតូចទ័ពព្រៃ ហើយបានប្តូរឈ្មោះទៅជា កងពលតូចទ័ពពិសេសឆត្រយោង៩១១ ក្រោមចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០ ២០ បានប្តូរឈ្មោះមកជាបញ្ជាការដ្ឋានទ័ពពិសេស ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។

ឯកឧត្តម ក៏បានជំរាប ជូនប្រតិភូផងដែរអំពីតួនាទី​ និងភារកិច្ច គឺការពារអធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីសុឆន្ទៈ នៃការបោះឆ្នោតរបស់ប្រជាជន។គោរពអនុវត្ត គោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល បទដ្ឋានគតិយុត្ត បទបញ្ញាតិ បទបញ្ជា បទវិន័យទូទៅ លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ។ចូលរួមកសាងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ និងរួមចំណែកសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កសាងមូលដ្ឋានភូមិឃុំរឹងមាំ រក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រជាជនរស់នៅសុខដុមរមនា និងសុភមង្គល។មានភារកិច្ចទទួលខុសត្រូវ ការពាររាជធានីភ្នំពេញ ទិសខាងលិចតាមបណ្តោយផ្លូវជាតិលេខ៤ ដោយសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន។កសាងធនធានមនុស្ស មានការហ្វឹកហ្វឺនជំនាញបច្ចេកទេស វិជ្ជាជីវៈ ក្នុងក្រៅអង្គភាព ក្រៅប្រទេស ដើម្បីរាប់រងទ្រទ្រង់លើវិស័យការពារជាតិ។ត្រៀមកម្លាំង មធ្យោបាយ សម្ភារ ដើម្បីចូលរួមសង្គ្រោះប្រជាជន ដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ក្នុងបរិបទ នៃវិបត្តិកូវីដ-១៩ បញ្ជាការដ្ឋានទ័ពពិសេសចូលរួមយ៉ាងសកម្ម ក្នុងយុទ្ធនាការជាតិ ផ្តល់វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩ពីដូសទី១ដល់ដូសទី៦ ដែលជាដូសជម្រុញ សរុបជាង៦០ម៉ឺននាក់។ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាងលើកឡើងពីប្រវត្តការទូតរវាងកម្ពុជា និងជប៉ុន គឺមារយៈពេលជាង៧០ឆ្នាំមកហើយ ពីឆ្នាំ១៩៥៣ រហូតមកដល់បច្ចុប្បន្ន ដែលនាំមកនូវ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច សុខាភិបាល និងមនុស្សធម៌។

ឯកឧត្តម ស៊ុំ សំណាង ក៏បានសំណូមពរដល់គណៈប្រតិភូក្រុមការងារនាំមុខកងស្វ័យការពារជើងគោកជប៉ុន ស្នើសុំបញ្ជូននាយទាហាន និងពលទាហានទៅទស្សនៈកិច្ចសិក្សា និងហ្វឹកហ្វឺនរៀនសូត្រនៅប្រទេសជប៉ុន ដើម្បីទុកជាបទពិសោធន៍។

លោកវរសេនីយ៍ឯក អារ៉ៃ នូប៊ូហ៊ីរ៉ូ បានសម្តែងនូវក្តីរីករាយជាខ្លាំងចំពោះការទទួស្វាគមន៍យ៉ាងកក់ក្តៅដល់ ប្រតិភូយើងខ្ញុំនាពេលនេះលោក ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ពិតជាមានសមត្ថភាពខ្ពស់ និងមានបទពិសោធន៍ និងគ្រប់ជំនាញ ក្នុងកិច្ចការពារជាតិមាតុភូមិបានរឹងមាំ។ ចំពោះសំណើរសុំធ្វើទស្សនៈកិច្ចផ្លាស់ប្តូរបទពិសោធន៍ រវាងកងទ័ពពិសេសកម្ពុជាប្រទេសទាំងពីរកម្ពុជា-ជប៉ុន លោក និងយកសំណើរខាងលើនេះទៅរាយការជូនថ្នាក់លើបន្ត៕

អត្ថបទដែលជាប់ទាក់ទង