**អាមេរិក ប្រកាសពីការអនុម័តការលក់កញ្ចប់សេវាកម្ម សម្រាប់ដំឡើង​សមត្ថភាពយន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ក្នុងតម្លៃ៧.៣ពាន់លានដុល្លារ**ស៉ីរី៖ ការវាយប្រហាររបស់អ៉ីស្រាអែល មកលើរដ្ឋធានីដាម៉ាស និងទីតាំងយោធារបស់ខ្លួន បណ្តាលឱ្យទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស**លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីជំនួសលោក សុខ សុផល**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសតែងតាំងលោក ហ៊ឹម លីម៉េង ជាអភិបាលរងខេត្តកំពង់ធំ**ព្យុះត្រូពិក Trami កំពុងបោកបក់លើផ្នែកភាគឦសាននៃកោះ Luzon ដ៏សំខាន់របស់ហ្វីលីពីន និងបង្កជាទឹកជំនន់**អ៉ីស្រាអែល និងហេសបូឡា បង្កើនការបាញ់ផ្លោងដាក់គ្នា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងជំរុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នា**ឯកឧត្ដម អ៊ុន ចាន់ដា បន្តចែកស្រូវពូជជូនពលរដ្ឋ ១៤៧គ្រួសារ នៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ក្នុងស្រុកស្ទឹងត្រង់**ប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន បង្ហាញការស្វាគមន៍ ចំពោះសំណើរបស់ក្រុមមេដឹកនាំ BRICS ដែលចង់ជួយសម្រុះសម្រួលជម្លោះអ៊ុយក្រែន**អ៊ុយក្រែន៖ រុស្ស៉ីបរាជ័យក្នុងការស្វែងរកការគាំទ្រ សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួន នៅកិច្ចប្រជុំកំពូល BRICS**ប្រធានាធិបតីអ៉ីរ៉ង់ Masoud Pezeshkian ទទូចឱ្យក្រុមប្រទេសជាសមាជិក BRICS ជួយបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងប្រទេសលីបង់**សំណើ និងសំណូមពររបស់ពលរដ្ឋ ក្នុងវេទិការៀបចំឡើងនៅខណ្ឌទួលគោក ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនភ្លាមៗ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះជួបសំណេះសំណាលជាមួយ​កីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ**ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចែករំលែកអំពីប្រតិបត្តិការទូទាត់សាច់ប្រាក់ឆ្លងដែន ក្នុងការជំរុញពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន**ប្រធានាធិបតីចិន គូសបញ្ជាក់ពីតួនាទីរបស់ BRICS ក្នុងការកសាងពិភពលោកពហុប៉ូល ដែលជំរុញឱ្យមានសកលភាវូបនីយកម្ម**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង**កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានប្រទេស BRICS ក្រុងKazan បើកធ្វើដោយជោគជ័យ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី២១ របស់ក្រុមការងារបច្ចេកទេសស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (TWG-SNDD)**ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ**នាយឧត្តមសេនីយ៍ ស ថេត បដិសេធយ៉ាងដាច់អហង្កាចំពោះការផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា

ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសប្រ៊ុយណេ

ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងគណៈប្រតិភូកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង បាន់ដាសេរ៉ី បេហ្គាវ៉ាន់ ប្រទេសប្រ៊ុយណេ ដារូស្សាឡាម។

ប្រទេសប្រ៊ុយណេ ដារូស្សាឡាម ក្នុងនាមជាប្រធាន គណៈកម្មាធិការការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ (AMMDM) ដោយផ្តោតលើប្រធានបទ “ការកសាងភាពធន់អាស៊ាន តាមរយៈ ការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ប្រកបដោយចីរភាព និងបរិយាប័ន្ន”។ ប្រធានបទនេះ អំពាវនាវឱ្យមានការពង្រឹងការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយ ដោយបង្កើនកិច្ចសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ ការបង្កើនផ្នែកធនធានហិរញ្ញវត្ថុ ការកសាងសមត្ថភាពបច្ចេកទេស និងការលើក កម្ពស់ការស្តារឡើងវិញប្រកបដោយចីរភាព និងបរិយាប័ន្ន។

ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ថា “អាស៊ាន”) រួមមាន ប៊្រុយណេ ដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋសិង្ហបុរី ព្រះរាជាណាចក្រថៃ និងសធារណរដ្ឋសង្គមនិយមវៀតណាម។ការដឹកនាំ អនុលោមតាមគោលការណ៍គ្រឹះនៃធម្មនុញ្ញអាស៊ាន និងស្មារតីនៃឯកភាពកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា។

រដ្ឋមន្ត្រីអាស៊ាន ប្តេជ្ញាធានានូវការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីជាប្រយោជន៍ដល់មនុស្ស ជំនាន់បច្ចុប្បន្ន និងអនាគតកាល និងតម្កល់សុខុមាលភាព ជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាចំណុចកណ្តាល នៃដំណើរការកសាងសហគមន៍អាស៊ាន។ការទទួលស្គាល់ ផលប៉ះពាល់បង្កដោយគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរមកលើអាយុជីវិត និងជីវភាព រស់នៅ។ ការទទួលស្គាល់ ចំពោះទិដ្ឋភាពហានិភ័យគ្រោះមហន្តរាយ ដែលតែងតែមានការផ្លាស់ប្តូរនៅ ក្នុងតំបន់ រួមទាំងការកើនឡើងនូវភាពស្មុគស្មាញ នៃមុខសញ្ញាគ្រោះថ្នាក់ដែលប៉ះពាល់ដល់តំបន់ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការកើនឡើងហានិភ័យនៅតំបន់ទីក្រុង និងភាពស្មុគស្មាញ នៃ គ្រោះមហន្តរាយឆ្លងដែន។ការរក្សាជំហរ ប្រកាន់ខ្ជាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និង ការឆ្លើយតបសង្គ្រោះបន្ទាន់ (AADMER) ក្នុងគោលបំណងសម្រេចបាននូវការកាត់បន្ថយ ឱ្យបានកាន់តែ ច្រើននូវការបាត់បង់ មកលើជីវិត សង្គម សេដ្ឋកិច្ច និងទ្រព្យសម្បត្តិបរិស្ថាន របស់ប្រទេសជាសមាជិកអាស៊ាន។

កិច្ចព្រមព្រៀង AADMER បានអំពាវនាវឱ្យ ប្រទេសជាសមាជិកអាស៊ានសហការគ្នាក្នុងការអភិវឌ្ឍ និង អនុវត្តវិធានការកាត់បន្ថយ ការបាត់បង់ដោយគ្រោះមហន្តរាយ រួមទាំងការកំណត់អត្តសញ្ញាណហានិភ័យ គ្រោះមហន្តរាយ ការអភិវឌ្ឍប្រព័ន្ធតាមដានត្រួតពិនិត្យ ប៉ាន់ប្រមាណ និងប្រព័ន្ធផ្តល់ព័ត៌មានជាមុន ការត្រៀមរៀបចំជាស្រេច នូវជំនួយសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន ការផ្លាស់ប្តូរ ព័ត៌មាន និងបច្ចេកវិទ្យា និងការផ្តល់ជំនួយគ្នាទៅវិញទៅមក។ រំលឹកផងដែរចក្ខុវិស័យអាស៊ានឆ្នាំ២០០៥ ស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់បន្ថែម លើចំណុចរួមចំនួន៣ ដែលមានការពាក់ព័ន្ធគ្នានៅក្នុង ផែនការ សម្រាប់ភាពធន់ក្នុងតំបន់កាន់តែខ្លាំង ពោលគឺ៖ ការរៀបចំស្ថាប័ន និងការប្រាស្រ័យទាក់ទង ការកៀរគរហិរញ្ញវត្ថុ និងធនធាន និងភាពជាដៃគូ និងនវានុវត្តន៍។

ការបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការកសាងភាពធន់ក្នុងតំបន់ឱ្យកាន់តែរឹងមាំ ដូចបានបង្ហាញនៅក្នុងឯកសារយុទ្ធសាស្ត្រផ្សេងៗ រួមទាំងសេចក្តីថ្លែងការណ៍របស់ អាស៊ានមួយ ការឆ្លើយ តបមួយ៖ អាស៊ានឆ្លើយតបនឹងគ្រោះមហន្តរាយតែមួយ នៅក្នុងតំបន់ និងក្រៅតំបន់ និងសេចក្តីថ្លែង ការណ៍ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពធន់ប្រកបដោយចីរភាព។

អាស៊ានបានធ្វើការប្តេជ្ញាចិត្ត ត្រូវបានបញ្ជាក់ជាថ្មី ឡើងវិញ ដោយសេចក្តីថ្លែងការណ៍របស់ទីក្រុងបាន់ដាសេរី ប៉េហ្គាវ៉ាន់ ស្តីពី គំនិតផ្តួចផ្តើមរួមជាយុទ្ធសាស្ត្រ ដើម្បីតភ្ជាប់ការឆ្លើយតបអាស៊ានទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយ (SHIELD) ដើម្បីអនុវត្តអភិក្រមអាស៊ានទាំងមូល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីបង្កើនភាព ស៊ីសង្វាក់គ្នា រវាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការបន្សំនឹងការប្រែប្រួលអាកាសធាតុ និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អាស៊ាន រក្សាការប្តេជ្ញា បន្តតាមគោលដៅដែលបានកំណត់ដោយ ក្របខណ្ឌការងារសេនដាយ (Sendai) ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០ ជាពិសេសតាមរយៈការអនុវត្តសកម្មភាពអាទិភាពទី៤ ស្តីពីការបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង