**អាមេរិក ប្រកាសពីការអនុម័តការលក់កញ្ចប់សេវាកម្ម សម្រាប់ដំឡើង​សមត្ថភាពយន្តហោះចម្បាំង F-16 របស់ប៉ូឡូញ ក្នុងតម្លៃ៧.៣ពាន់លានដុល្លារ**ស៉ីរី៖ ការវាយប្រហាររបស់អ៉ីស្រាអែល មកលើរដ្ឋធានីដាម៉ាស និងទីតាំងយោធារបស់ខ្លួន បណ្តាលឱ្យទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស**លោក លី ពេជ្រវីរៈ ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុថ្មីជំនួសលោក សុខ សុផល**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសតែងតាំងលោក ហ៊ឹម លីម៉េង ជាអភិបាលរងខេត្តកំពង់ធំ**ព្យុះត្រូពិក Trami កំពុងបោកបក់លើផ្នែកភាគឦសាននៃកោះ Luzon ដ៏សំខាន់របស់ហ្វីលីពីន និងបង្កជាទឹកជំនន់**អ៉ីស្រាអែល និងហេសបូឡា បង្កើនការបាញ់ផ្លោងដាក់គ្នា ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងជំរុញឱ្យបញ្ឈប់ការប្រយុទ្ធគ្នា**ឯកឧត្ដម អ៊ុន ចាន់ដា បន្តចែកស្រូវពូជជូនពលរដ្ឋ ១៤៧គ្រួសារ នៅឃុំព្រែកកក់ និងឃុំព្រែកបាក់ ក្នុងស្រុកស្ទឹងត្រង់**ប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន បង្ហាញការស្វាគមន៍ ចំពោះសំណើរបស់ក្រុមមេដឹកនាំ BRICS ដែលចង់ជួយសម្រុះសម្រួលជម្លោះអ៊ុយក្រែន**អ៊ុយក្រែន៖ រុស្ស៉ីបរាជ័យក្នុងការស្វែងរកការគាំទ្រ សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួន នៅកិច្ចប្រជុំកំពូល BRICS**ប្រធានាធិបតីអ៉ីរ៉ង់ Masoud Pezeshkian ទទូចឱ្យក្រុមប្រទេសជាសមាជិក BRICS ជួយបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា និងប្រទេសលីបង់**សំណើ និងសំណូមពររបស់ពលរដ្ឋ ក្នុងវេទិការៀបចំឡើងនៅខណ្ឌទួលគោក ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយជូនភ្លាមៗ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះជួបសំណេះសំណាលជាមួយ​កីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងឱកាសអបអរពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ**ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចែករំលែកអំពីប្រតិបត្តិការទូទាត់សាច់ប្រាក់ឆ្លងដែន ក្នុងការជំរុញពាណិជ្ជកម្មនៅទីក្រុងវ៉ាស៊ីនតោន**ប្រធានាធិបតីចិន គូសបញ្ជាក់ពីតួនាទីរបស់ BRICS ក្នុងការកសាងពិភពលោកពហុប៉ូល ដែលជំរុញឱ្យមានសកលភាវូបនីយកម្ម**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្មការងាររបស់ខ្លួន ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកំពង់ឆ្នាំង**កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានប្រទេស BRICS ក្រុងKazan បើកធ្វើដោយជោគជ័យ**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំលើកទី២១ របស់ក្រុមការងារបច្ចេកទេសស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (TWG-SNDD)**ធនាគារ ARDB និងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ចុះហត្ថលេខារួមគ្នាដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ**នាយឧត្តមសេនីយ៍ ស ថេត បដិសេធយ៉ាងដាច់អហង្កាចំពោះការផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា ពលរដ្ឋខ្លួនត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា

វឌ្ឍនភាពឈ្នះ-ឈ្នះរបស់BRICS កសាងពហុប៉ូលនៃកិច្ចសហប្រតិបត្តិការ

ក្រុមប្រទេសBRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនសំខាន់ៗចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ ចាប់តាំងពីកិច្ចប្រជុំការទូតពេញលេញលើកទី១ត្រូវបានធ្វើឡើងនៅក្រុង Yekaterinburg ប្រទេសរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៩មក ក្រុមប្រទេសBRICS បានជួបប្រជុំប្រចាំឆ្នាំ ហើយឆ្នាំ២០២៤នេះ ប្រទេសរុស្ស៊ីបាននិងកំពុងដឹកនាំប្រជុំកំពូលនៃក្រុមប្រទេសBRICS។ ដោយមានប្រទេសចិនជាស្នូល វឌ្ឍនភាពនេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS បានបំពេញតាមតម្រូវការរួមរបស់ខ្លួនសម្រាប់ការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការនោះនឹងនៅស្ថិតស្ថិរជាមួយនឹងនិន្នាការប្រវត្តិសាស្ត្រ។ ថ្វីបើយើងមានលក្ខខណ្ឌក្នុងប្រទេសនីមួយៗមានលក្ខណៈខុសៗគ្នាក៏ដោយ ក៏ក្រុមប្រទេសBRICSបានចូលរួមប្តេជ្ញាជាមួយគ្នាក្នុងការបន្តការអភិវឌ្ឍ និងវិបុលភាពតាមរយៈភាពជាដៃគូសហការផងដែរ។ ដូចទៅនឹងប្រសាសន៍ដ៏សាមញ្ញតែពោរពេញដោយអត្ថន័យមហាសាលរបស់លោក Xi Jinping ដែលបានថ្លែងថា «ខិតខំធ្វើឱ្យនំខេកនៃកិច្ចសហប្រតិបត្តិការកាន់តែធំ កម្លាំងនៃភាពឈានទៅមុនកាន់តែប្រមូលផ្ដុំ កាន់តែខ្លាំងឡើងៗ»។ ចិនតែងអនុវត្តស្របតាមពាក្យសម្តីរបស់ខ្លួន ឬអាចនិយាយម្យ៉ាងទៀតថា ចិនយកសម្តី និងទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ដែលនេះបានជំរុញនិងលើកទឹកចិត្តឱ្យសហគមន៍អន្តរជាតិតែងចូលរួមប្រកៀកស្មារជាមួយចិននៅក្នុងគំនិតផ្តួចផ្តើមជាច្រើនដែលបានផ្តើមឡើងដោយប្រទេសចិនបានជួយដល់ក្រុមប្រទេសBRICSយកឈ្នះនូវភាពខុសគ្នារវាងគ្នា ហើយរួមគ្នាឈរលើមូលដ្ឋានឈ្នះ-ឈ្នះក្នុងការផ្តល់ផលប្រយោជន៍រួមកាន់ច្រើន។

ដូចដែលសុភាសិតចិនធ្លាប់បានលើកឡើងថា «ភាពជាដៃគូគ្នានឹងបោះជំហានទៅមុខជាមួយគ្នាប្រកបដោយវិធីសាស្រ្តដ៏ត្រឹមត្រូវដោយមិនគិតពីចម្ងាយភូមិសាស្រ្ត វាស្អិតជាប់ជាងកាវ និងមានភាពរឹងមាំជាងដែកថែបនិងថ្មទៅទៀត»។ ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេស BRICS កើតឡើងចេញពីវិធីសាស្រ្តត្រឹមត្រូវ ហើយក្រោមការដឹកនាំរបស់វិធីសាស្រ្តនេះ ប្រទេសចិនបានផ្តួចផ្តើមនូវគំនិតនិងប្រាជ្ញាជាច្រើនដើម្បីគោរព និងគាំទ្រគ្នាទៅវិញទៅមក ជំរុញល្បឿននៃការអនុវត្តតាមមាគ៌ានៃការអភិវឌ្ឍដែលសមស្របនឹងលក្ខខណ្ឌជាតិនីមួយៗ ហើយដោយរួមបញ្ចូលគ្នា ក្រុមប្រទេសBRICSបានគ្របដណ្តប់ប្រហែល៣0%នៃផ្ទៃផែនដីរបស់ពិភពលោក និង៤៥%នៃចំនួនប្រជាជនពិភពលោក រួមជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន២៧%នៃផលិតផលសរុបពិភពលោក។ ក្រុមប្រទេសBRICS ដែលអនុវត្តនូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវសមភាព បាននិងកំពុងធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងប្រជាជន នៅក្នុងស្មារតីបើកចំហ ប្រកបដោយបរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះក្នុងទម្រង់ពហុប៉ូល ហើយបានធ្វើការយ៉ាងស្រុះស្រួលគ្នាជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍនានាដែលកំពុងរីកចម្រើន ដើម្បីលើកស្ទួយយុត្តិធម៌ និងសមធម៌អន្ដរជាតិ ហើយជំរុញបរិយាកាសសន្តិភាព និងការអភិវឌ្ឍ។

នៅក្នុងបរិបទដែលមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ និងស្មុគស្មាញនៅក្នុងពិភពលោក កិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS កាន់តែមានសារៈសំខាន់។ ប្រជាជននិងប្រទេសចិន រួមជាមួយប្រទេសទាំងអស់ដែលជាសមាជិករបស់BRIC និងBRICS+ រំពឹងលើប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ សហគមន៍អន្តរជាតិក៏តែងថ្លែងនូវការកោតសរសើរចំពោះបុរេសកម្មរបស់ប្រទេសចិនក្នុងការបន្តយន្តការចូលរួមចំណែកដល់សន្តិភាពរបស់ពិភពលោក និងការពង្រីកកាលានុវត្តភាពនៃការអភិវឌ្ឍរួមរបស់ពិភពលោកផងដែរ។ សម្រាប់ BRICS ពិភពលោកបានសម្លឹងយ៉ាងយកចិត្តទុកដាក់លើតួនាទីរបស់ប្រទេសចិនដែលតែងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូកាន់តែរឹងមាំរបស់ក្រុមប្រទេសBRICS ហើយចិនបានផ្តួចផ្តើមនៅក្នុងការបើកទំព័រសករាជថ្មីនៃ«ទសវត្សរ៍មាសទី២»នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICS។ ប្រាជ្ញាចិនស្តីពីកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិគឺជាកត្តាលីករ និងជាចក្ខុវិស័យប្រកបដោយត្រីវិស័យដ៏ត្រឹមត្រូវក្នុងការរចនាពិភពលោកមួយដោយមានក្រុមប្រទេស BRICS ជាកម្លាំងចលករក្នុងការបង្កើនចរន្តពហុប៉ូល និងថែរក្សាសន្តិភាពសម្រាប់ពិភពលោក។
គំនិតផ្តួចផ្តើមអរិយធម៌សកលរបស់ប្រទេសចិនបានក្លាយជាយន្តការដ៏សំខាន់នៃភាពរស់រវើកលើទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រជាជននិងប្រជាជនដែលពិភពលោកកាន់តែមានសេចក្តីរីករាយដោយអាចកត់សម្គាល់ឃើញថា សកម្មភាពជាច្រើនដែលបានផ្តួចផ្តើមដោយប្រទេសចិនតាមរយៈការផ្លាស់ប្តូររវាងប្រជាជន គឺកំពុងប្រែក្លាយក្រុមប្រទេស BRICS ឲ្យទៅជាគំរូនៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ។ នៅឆ្នាំ២០២៤នេះ ប្រទេសចិនបានធ្វើឱ្យមានការផ្លាស់ប្តូរកាន់តែធំជាងមុនរវាងប្រជាជននៃក្រុមប្រទេសBRICS ហើយតាមរយៈសុខដុមនីយកម្មរវាងប្រជាជាតិនៃក្រុមប្រទេស BRICS ពិភពលោកពិតជាអាចវាយតម្លៃរួមគ្នាថា កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមប្រទេសBRICSដែលមានប្រទេសចិនជាអ្នកផ្តួចផ្តើម ពិតជាសកម្មភាពដែលជំរុញឱ្យមនុស្សជាតិចូលរួមប្រកៀកស្មាគ្នា និងលើកទឹកចិត្ត ដល់ប្រទេសនានាសហការជាមួយក្រុមប្រទេស BRICS លើការផ្លាស់ប្តូរយ៉ាងរស់រវើកនូវវប្បធម៌ចម្រុះរបស់មនុស្សជាតិ។ ប្រទេសចិនយល់ច្បាស់ណាស់ថា «មានតែការមើលថែទាំដោយយកចិត្តទុកដាក់ប៉ុណ្ណោះទេ ទើបអាចធ្វើឲ្យដើមឈើនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ក្រុមប្រទេសBRICSបានរីកធំធាត់»។ ដូចទៅនឹងសកម្មភាពជាក់ស្តែងដែលប្រទេសចិនបាននិងកំពុងអនុវត្តទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី ប្រទេសចិនចាត់ទុកការបង្កើនការផ្លាស់ប្តូររវាងប្រជាជន រំលេចឱ្យឃើញកាន់តែច្បាស់ពីស្មារតីនៃភាពជាដៃគូសហការដែលជ្រោមជ្រែងដោយក្រុមប្រទេស BRICS និងជាបុព្វហេតុដ៏សក្ដិសមសម្រាប់មនុស្សជាតិដែលសមស្របទៅនឹងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ក្រុមប្រទេស BRICS ដោយមានប្រទេសចិនជាអ្នកផ្តួចផ្តើម។

ជារួម រយៈពេល ៧៥ ឆ្នាំមកនេះ សហគមន៍អន្តរជាតិបានយល់ដឹងច្បាស់ និងកាន់តែស៊ីជម្រៅពីតួនាទីថែរក្សាសន្តិភាពរបស់ប្រទេសចិនចំពោះពិភពលោក ហើយប្រទេសចិនមិនរាថយក្នុងកិច្ចចូលរួមថែរក្សាបាននូវផលប្រយោជន៍សន្តិភាព និងការអភិវឌ្ឍសម្រាប់ពិភពលោក ដែលក្នុងនោះចិនដើរតួនាទីកាន់តែសកម្មនៅក្នុងក្រុមប្រទេស BRICS ។ ឆ្នាំ២០២៤នេះបានស្តែងឱ្យឃើញពីតួនាទីរបស់ប្រទេសចិនក្នុងការលើកទឹកចិត្តដល់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ហើយជាងពេលណាៗទាំងអស់ដែលសហគមន៍អន្តរជាតិត្រូវខំបន្តកិច្ចសហការជាមួយប្រទេសចិន និងគាំទ្ររាល់គំនិតផ្តួចផ្តើមនានារបស់ប្រទេសចិន ការគាំទ្រនិងចូលរួមអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដើម្បីប្រកៀកស្មារជាមួយចិនក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមរបស់ចិនស្តីពីអភិបាលកិច្ចជាសកល សន្តិសុខសកល និងអភិវឌ្ឍសកល ស្របតាមគោលគំនិតដើមរួមគ្នាស្តីពី ការប្រកាន់ខ្ជាប់ដោយឥតងាករេនូវពហុភាគីនិយម ការប្រកាន់ខ្ជាប់ដោយភក្តីភាពចំពោះការអភិវឌ្ឍប្រកបដោយចីរភាព និងការប្រកាន់ខ្ជាប់ដោយឥតរាថយនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ សមាជិកគណៈប្រតិបត្តិកសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង