**រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង**គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលានេះ**កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១**ព្រឹត្តិការណ៍ប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” មានរយៈពេលខ្លី ប៉ុន្តែអាចដំណើរការទៅដោយរលូន និងជោគជ័យត្រចះត្រចង់**រដ្ឋសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីស្នើវិសោធនកម្ម និងអនុម័តលើសេចក្តីព្រាងច្បាប់ ដោយរបៀបវារៈចំនួន៤**ក្រសួងមហាផ្ទៃ ប្រកាសលទ្ធផលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបូកសរុប​ និងបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០**កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើន ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ**គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២៥ទៀត ក្រោមទុនវិនិយោគ ៩១៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស**កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ កំពុងមមាញឹកស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនចំណុចបង្គោលលេខ១០ រហូតដល់មុំ៣**ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់**អភិបាលខេត្តកំពង់ធំ យកស្រូវពូជ៥០តោនរបស់រាជរដ្ឋាភិបាល ចែកជូនពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់នៅក្រុងស្ទឹងសែន**លោក Orban រិះគន់ចំពោះការដាក់សម្ពាធរបស់ EU លើការការពារអធិបតេយ្យភាពរបស់ហុងគ្រី**មាស កើនឡើងលើសពី Bitcoin និងភាគហ៊ុន នៅពេលភាពមិនប្រាកដប្រជា នៃការបោះឆ្នោត នៅអាមេរិក មានទម្ងន់លើទីផ្សារ**អាមេរិក៖ ទាហានកូរ៉េខាងជើង នឹងក្លាយជាគោលដៅស្របច្បាប់ ដើម្បីវាយប្រហារ ប្រសិនបើហ៊ានពាក់ព័ន្ធជម្លោះនៅអ៊ុយក្រែន**ឯកឧត្តម អ៊ូច ភា បង្ហាញពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ**ណាតូ​ ប្រតិកម្មទៅនឹងបំណង ចង់ចូលរួមប្លុក ប្រទេស BRICS ​ដោយប្រទេសតួកគី**បទវិភាគ៖ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ”នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងពិភពលោកដ៏ល្អបវរ**សហរដ្ឋអាមេរិក អះអាងថា​ ខ្លួនបានឃើញភស្តុតាងដែលថា កូរ៉េខាងជើង​បញ្ជូនទាហាន ៣,០០០នាក់ទៅកាន់រុស្ស៉ី

សម្តេចធិបតី៖ រាជរដ្ឋាភិបាល មិនដែលមានគំនិតម្ដងណា ធ្វើឲ្យបាត់បង់ទឹកដី អធិបតេយ្យភាព ផ្ទុយទៅវិញមានតែធ្វើឲ្យប្រទេសខ្លាំង និងរឹងមាំ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល គ្មានបំណងណាមួយ ធ្វើឱ្យប្រទេសបាត់បង់ទឹកដីនោះទេ មានតែប្រឹងប្រែងធ្វើឱ្យប្រទេសរឹងមាំ និងមានសេដ្ឋកិច្ចខ្ពស់។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ទំនប់អូរតេធិបតី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានតែពង្រឹងឲ្យខ្លាំង តាមរយៈការថែរក្សាឲ្យបាននូវសុខសន្ដិភាពស្ថេរភាព កុំឲ្យមានការបែកបាក់គ្នា ជំរុញការអភិវឌ្ឍន៍ នៅក្នុងតំបន់ឲ្យកាន់តែច្រើន ហើយពង្រឹងច្បាប់ ដើម្បីមានការគោរពគ្នាទៅវិញទៅមក ជាមួយនឹងប្រទេសជិតខាង។

សម្តេចធិបតី លើកឡើងថា មិនថា ទំនាក់ទំនងកម្ពុជាជាមួយវៀតណាម, កម្ពុជាជាមួយឡាវ, កម្ពុជាជាមួយថៃ, កម្ពុជាជាមួយសិង្ហបុរី, កម្ពុជាជាមួយអាមេរិក, កម្ពុជាជាមួយចិន ជាមួយប្រទេសមហាអំណាច ឬមួយប្រទេសតូច កម្ពុជាធ្វើនៅក្នុងស្មារតី គោរពអធិបតេយ្យភាព ឯករាជ្យភាព​ និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា អ្នកបារម្ភបាត់បង់ទឹកដី ព្រោះកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ មិនមែនជាអ្នកខេត្តមណ្ឌលគិរីនោះទេ ព្រោះអ្នកមណ្ឌលគិរីបានយល់ច្បាស់។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំផុសកិច្ចសហប្រតិបត្តិការ ប្រៀបដូចជាបញ្ឆេះឱ្យមានជម្លោះ និងការបែកបាកជាតិ។ សម្តេចបវរធិបតី ក៏បានបន្តអំពាវនាវឱ្យរួមគ្នា ថែរក្សាផ្លែផ្កាសុខសន្តិភាព ដើម្បីទទួលបានសមិទ្ធផលថ្មីៗ ជាបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង