**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចាត់តំណាងចុះជួបសំណេះសំណាលជាមួយ​កីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​ របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ​ បានចាត់តំណាងឱ្យ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារ អន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករទូក​ ង​ “ព្រះខ័ន​សឹកមហាជាមានជ័យបារមីបរិស័ទសាមគ្គី”​ ដែលជាទូក​ របស់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ ត្រៀមចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ​ ក្នុងបរិវេណ​សាកលវិទ្យាល័យជាតិ​មានជ័យ​ ស្ថិតនៅភូមិបាណយ​ សង្កាត់ទឹកថ្លា​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៧ ខែ តុលា  ឆ្នាំ២០២៤នេះ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី​ វ៉ាត ចន្ថា ក៏បានធ្វើការពាំនផ្ដាំផ្ញើពីសំណាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដល់កីឡាករទូក ង ទាំងអស់​ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព​ ដើម្បីដណ្តើមយកជ័យលាភី​ ជូនដល់អង្គភាព​ ជាពិសេសសុំឱ្យកីឡាករទាំងអស់មុនពេលប្រណាំងទូក​ ត្រូវថែរក្សាសុខភាពឱ្យបានល្អតាមរយៈការហូបស្អាត​ ផឹកស្អាត​ ប្រកបដោយអនាម័យ​ ចៀសវាងនូវការបរិភោគនៅអាហារដែលប៉ះពាល់ដល់សុខភាព​ ជាពិសេសការពិសារគ្រឿងស្រវឹងជាដេីម​។

ក្នុងការជួបសំណេះសំណាលនេះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានឧបត្ថម្ភ​នូវ​ ថវិកា ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) , អង្ករចំនួន ​២ការ៉ុង ​, ទឹកសុទ្ធសឹង្ហចំនួន ៥០យួរ  , ​ខោអាវមួក ចំនួន ៧០កំប្លេ , ទឹកត្រី​ចំនួន៥យួរ,​ ទឹកស៊ីអ៉ីវចំនួន​៥យួរ​ , មីចំនួន ៦កេសតូច , ត្រី ខ ចំនួន ៦យួរ ដល់កីឡាករទូក ដេីម្បីប្រេីប្រាស់ការចំណាយប្រចាំថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង