**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង

អ៊ុយក្រែន៖ រុស្ស៉ីបរាជ័យក្នុងការស្វែងរកការគាំទ្រ សម្រាប់សង្រ្គាមឈ្លានពានរបស់ខ្លួន នៅកិច្ចប្រជុំកំពូល BRICS

កៀវ៖ កាលពីថ្ងៃពុធ ទី២៣ ខែតុលា ទីក្រុងកៀវបាននិយាយថា ទីក្រុងមូស្គូបានទទួលបរាជ័យ ក្នុងការស្វែងរកការគាំទ្រ សម្រាប់​សង្រ្គាមឈ្លានពានរបស់ខ្លួន លើអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល BRICS ក្នុងប្រទេសរុស្ស៉ី ជាទីដែលមេដឹកនាំពិភពលោក រួមមានទាំងប្រេស៉ីល ឥណ្ឌា និងចិន បាននាំគ្នាទៅចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «កិច្ចប្រជុំកំពូល BRICS ដែលរុស្ស៉ីបានគ្រោងប្រើប្រាស់ ដើម្បីបំបែកបំបាក់ពិភពលោក បានបង្ហាញឱ្យឃើញ ជាថ្មីម្តងទៀតថា ពិភពលោកភាគច្រើន នៅតែបន្តឈរនៅខាងអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងឆ្ពោះទៅសម្រេចឱ្យបាន នូវសន្តិភាពមួយ ដែលគ្រប់ជ្រុងជ្រោយ យុត្តិធម៌ និងមាននិរន្តរភាព»។

ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់កិច្ចប្រជុំ BRICS ដែលធ្វើឡើងនៅទីក្រុង Kazan នៃប្រទេសរុស្ស៉ីថា ចាំបាច់ត្រូវតែ​មិនឱ្យការប្រយុទ្ធគ្នាកើនឡើងដាច់ខាត នៅអ៊ុយក្រែន។ រីឯប្រធានាធិបតីប្រេស៉ីល លោក Luiz Inacio Lula da Silva ក៏បានអំពាវនាវឱ្យចៀសវាងការបង្កើនជម្លោះផងដែរ ហើយទទូចឱ្យចាប់ផ្តើមកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព។ ចំណែក នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានលើកឡើងថា ឥណ្ឌាគាំទ្រកិច្ចសន្ទនានិងការទូត តែមិនគាំទ្រសង្រ្គាមឡើយ។

គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក្នុងកិច្ចពិភាក្សាលក្ខណៈឯកជន លោក ពូទីន បានស្វាគមន៍សំណើរបស់មេដឹកនាំ BRICS មួយចំនួន ដែលចង់ជួយសម្រុះសម្រួលជម្លោះអ៊ុយក្រែន។ មេដឹកនាំពិភពលោក មកពីប្រមាណ២០ប្រទេស បានមកជួបជុំគ្នានៅទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ដែលជាវេទិកាការទូតធំបំផុត នៅប្រទេសរុស្ស៉ី គិតចាប់តាំងពីសង្រ្គាមអ៊ុយក្រែន បានផ្ទុះឡើងកាលពីឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង