**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ**រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង**គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលានេះ**កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១**ព្រឹត្តិការណ៍ប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” មានរយៈពេលខ្លី ប៉ុន្តែអាចដំណើរការទៅដោយរលូន និងជោគជ័យត្រចះត្រចង់**រដ្ឋសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីស្នើវិសោធនកម្ម និងអនុម័តលើសេចក្តីព្រាងច្បាប់ ដោយរបៀបវារៈចំនួន៤**ក្រសួងមហាផ្ទៃ ប្រកាសលទ្ធផលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបូកសរុប​ និងបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០**កម្ពុជាអំពាវនាវដល់ភាគីពាក់ព័ន្ធបន្តចូលរួមធ្វើសកម្មភាពឱ្យកាន់តែច្រើន ក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ខណៈបញ្ហានេះ បាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ**គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ២៥ទៀត ក្រោមទុនវិនិយោគ ៩១៧ លានដុល្លារ ក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេស**កងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ កំពុងមមាញឹកស្ថាបនាផ្លូវក្រវ៉ាត់ព្រំដែនចំណុចបង្គោលលេខ១០ រហូតដល់មុំ៣**ឯកឧត្តម ប៉ែន បូណា៖ កងកម្លាំងប្រដាប់អាវុធក្នុងសម័យសន្តិភាពមិនចេញច្បាំងទេ តែឈរការពារសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋដោយមិនខ្លាចនឿយហត់**អភិបាលខេត្តកំពង់ធំ យកស្រូវពូជ៥០តោនរបស់រាជរដ្ឋាភិបាល ចែកជូនពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់នៅក្រុងស្ទឹងសែន**លោក Orban រិះគន់ចំពោះការដាក់សម្ពាធរបស់ EU លើការការពារអធិបតេយ្យភាពរបស់ហុងគ្រី**មាស កើនឡើងលើសពី Bitcoin និងភាគហ៊ុន នៅពេលភាពមិនប្រាកដប្រជា នៃការបោះឆ្នោត នៅអាមេរិក មានទម្ងន់លើទីផ្សារ**អាមេរិក៖ ទាហានកូរ៉េខាងជើង នឹងក្លាយជាគោលដៅស្របច្បាប់ ដើម្បីវាយប្រហារ ប្រសិនបើហ៊ានពាក់ព័ន្ធជម្លោះនៅអ៊ុយក្រែន**ឯកឧត្តម អ៊ូច ភា បង្ហាញពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ**ណាតូ​ ប្រតិកម្មទៅនឹងបំណង ចង់ចូលរួមប្លុក ប្រទេស BRICS ​ដោយប្រទេសតួកគី**បទវិភាគ៖ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ”នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងពិភពលោកដ៏ល្អបវរ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសតែងតាំងលោក ហ៊ឹម លីម៉េង ជាអភិបាលរងខេត្តកំពង់ធំ

ភ្នំពេញ៖ លោក ហ៊ឹម លីម៉េង ត្រូវបានប្រកាសតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ដែលទទួលភារកិច្ចថ្មី។ ពិធីប្រកាសចូលកាន់តំណែង បានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ធំ។

ឯកឧត្ដម នួន ផារ័ត្ន បានសម្តែងនូវការសាទរ និងស្វាគមន៍ចំពោះលោក ហ៊ឹម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែកក្នុងការដឹកនាំ ជំរុញ ឱ្យកាន់តែឆាប់រហ័ស អភិបាលរងខេត្តដែលចូលកាន់ តំណែងថ្មីនេះយកអស់សមត្ថភាព និងបទពិសោធន៍រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ អនុវត្តតាមគោលការណ៍ដឹកនាំលើគ្រប់វិស័យ ជាពិសេសការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅពង្រឹងសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ឯកឧត្ដម ផាន់ ចាន់ធុល បានថ្លែងថា បច្ចុប្បន្ននេះដោយផ្នែកតាមកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃដ្ឋសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសព្វ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជរដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពដោយផ្តោតលើវិស័យអាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ និងប្រជាពលរដ្ឋទាំងក្នុងក្របខ័ណ្ឌជាតិ និងការងារការទូត តាមរយៈការបន្តរក្សាបាននូវ សុខសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា។

លោក ហ៊ឹម លីម៉េង ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តកំពង់ធំថ្មី បានប្ដេជ្ញាចិត្តថា
-ស្មោះត្រង់ និងមានភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមជាមួយនឹងឆន្ទៈមុតស្រួច ម៉ឺងម៉ាត់ និងហ៊ានពលិកម្មក្នុងការការពារ រាជរដ្ឋាភិបាលស្របច្បាប់ដោយឥតងាករេ។
-ចូលរួមអនុវត្ត និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជា និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ។
-ចូលរួមពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពល្មើសច្បាប់ លួចឆក់ប្លន់គ្រប់ប្រភេទក្រុមជនទំនើង។

-ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្នុងជួរគណៈអភិបាលខេត្ត មន្ត្រី បុគ្គលិកក្រោមឱវាទ រដ្ឋបាលខេត្តកំពង់ធំ និងចូលរួមពង្រឹងកិច្ចសហការល្អជាមួយបណ្តាក្រសួង ស្ថាប័ន អង្គភាពរដ្ឋ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។
-ពង្រឹងកិច្ចសហការ និងចូលរួមអនុវត្តការដ្ឋាន នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង