**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ”នឹងក្លាយជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងពិភពលោកដ៏ល្អបវរ

នៅថ្ងៃទី ២៣ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលលើកទី១៦នៃថ្នាក់ដឹកនាំប្រទេសBRICSបានបើកធ្វើដោយជោគជ័យនៅក្រុងKazanប្រទេសរុស្ស៊ី ។ ក្នុងកិច្ចប្រជុំកំពូលជាលើកដំបូងបន្ទាប់ពីប្រទេសBRICS បានពង្រីកចំនួនសមាជិក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់ថា គួរកសាងប្រទេសBRICS ឱ្យក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការនៃ “ប្រទេសសកលខាងត្បូង” និងជាកម្លាំងឈានមុខសម្រាប់ជំរុញការធ្វើនវានុវត្តន៍ខាងអភិបាលកិច្ចសកល លោកបានផ្តួចផ្តើមឱ្យបណ្តាភាគីនានាពួតដែគ្នាដើម្បីកសាង“BRICSប្រកបដោយសន្តិភាព” “BRICSប្រកបដោយការច្នៃប្រឌិតថ្មី” “BRICSប្រកបដោយភាពបៃតង” “BRICSប្រកបដោយភាពយុត្តិធម៌”និង“BRICSប្រកបដោយវប្បធម៌មនុស្សជាតិ” ព្រមទាំងបានប្រកាសវិធានការជាក់លាក់មួយចំនួន ដែលបានញ៉ាំងឱ្យសហគមន៍អន្តរជាតិនាំគ្នាពិភាក្សាយ៉ាងក្ដៅគគុក ។
លោក Ding Xiaoxing ប្រធានមន្ទីរស្រាវជ្រាវអំពីអឺរ៉ាស៊ីនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងអន្តរជាតិសម័យទំនើបរបស់ប្រទេសចិនបានវិភាគថា មិនថាឆ្លើយតបនឹងបម្រែបម្រួលនិម្មាបនកម្មក្នុងយុគសម័យ ឬមួយក៏សម្របខ្លួននឹងបម្រែបម្រួលថ្មីនៃយន្តការBRICS ក៏ដោយ ក៏សុទ្ធតែត្រូវធ្វើការរចនាពីលំដាប់កំពូលនិងគ្រោងផែនការអំពីអនាគតអភិវឌ្ឍន៍នៃ“កិច្ចសហប្រតិបតិ្តការនៃប្រទេសBRICSធំ” ដោយឈរលើមុំយុទ្ធសាស្ត្រ ។ សុន្ទរកថារបស់លោកប្រធានរដ្ឋចិន Xi Jinping បានចង្អុលបង្ហាញពីទិសដៅនិងផ្លូវអភិវឌ្ឍរបស់“កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICSធំ” ដែលបានបង្ហាញឱ្យឃើញនូវតួនាទីណែនាំរបស់ប្រទេសចិនជាប់រហូតមក ក៏ដូចជាបានរួមចំណែកជាផែនការចិនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ”ផងដែរ ។
បច្ចុប្បន្ននេះ ទំហំសេដ្ឋកិច្ចសរុបរបស់“ក្រុមគ្រួសារធំនៃប្រទេស BRICS”ប្រហែលត្រូវជា៣០ភាគរយនៃពិភពលោកទាំងមូល មានចំនួនប្រជាជនជិតពាក់កណ្តាលនៅទូទាំងពិភពលោក ទំហំពាណិជ្ជកម្មត្រូវជា១ភាគ៥នៃទូទាំងពិភពលោក ។ “ប្រទេស BRICS” មានទំហំសេដ្ឋកិច្ចសរុបកាន់តែច្រើន មានភាពជាតំណាងកាន់តែលេចធ្លោ និងមានក្របខណ្ឌផ្សព្វផ្សាយកាន់តែទូលំទូលាយ ដូច្នេះ ពិភពលោកមានក្តីរំពឹងទុកកាន់តែខ្លាំងចំពោះ “ប្រទេស BRICS” ហើយសង្ឃឹមថា “ប្រទេស BRICS” អាចបំពេញបន្ថែមកម្លាំងចលករកាន់តែខ្លាំងនិងការរួមចំណែកកាន់តែច្រើនក្នុងការគាំពារសន្តិភាពនិងវឌ្ឍនភាព ។
បើមើលពីសមិទ្ធផលនៃកិច្ចប្រជុំកំពូលលើកនេះអាចឃើញថា គំនិតផ្តួចផ្តើមអំពីការកសាង “BRICSចំនួន៥ចំណុច” បានពាក់ព័ន្ធនឹងវិស័យសន្តិសុខ ការអភិវឌ្ឍ អភិបាលកិច្ចសកល ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ជាដើម ដែលធ្វើឱ្យគំនិតផ្តួចផ្តើមសកលមួយចំនួនដែលលើកឡើងដោយប្រទេសចិន និងបទពិសោធខាងការអភិវឌ្ឍរបស់ប្រទេសចិនមានភាពស៊ីសង្វាក់គ្នាជាមួយទស្សនទានអភិវឌ្ឍន៍របស់ប្រទេសBRICS និងក្តីរំពឹងទុករបស់សហគមន៍អន្តរជាតិ ប្រការនេះអាចជួយឱ្យប្រទេសBRICS មានជំនឿចិត្តលើខ្លួនឯង និងឯករាជ្យម្ចាស់ការរបស់ប្រទេសBRICSផង ហើយក៏អាចធ្វើឱ្យកិច្ចសហប្រតិបតិ្តការនៃប្រទេសBRICS ឆ្លើយតបនឹង “សំណួរក្នុងយុគសម័យ”ឱ្យបានកាន់តែល្អប្រសើរផងដែរ ។
មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា បច្ចុប្បន្ននេះ មានប្រទេសចំនួនជាង៣០ រំពឹងថាចង់ចូលរួមក្នុងកិច្ចសហប្រតិបតិ្តការនៃប្រទេសBRICS ។ ក្រោមការគាំទ្រនិងការជំរុញរបស់ប្រទេសចិន កិច្ចប្រជុំកំពូលលើកនេះបានប្រកាសថា នឹងកំណត់ប្រទេសដៃគូរបស់ BRICS ដែលត្រូវមជ្ឈដ្ឋានមតិអន្តរជាតិចាត់ទុកថា ជាការរីកចម្រើនដ៏សំខាន់មួយណាស់ ។ អាចប៉ាន់ប្រមាណថា នៅពេលអនាគត ទន្ទឹមនឹង “ក្រុមគ្រួសារធំរបស់ ប្រទេស BRICS”ពង្រីកចំនួនសមាជិកថ្មីកាន់តែច្រើន កម្លាំងគាំទ្រសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពរបស់ពិភពលោកនឹងកាន់តែខ្លាំងឡើងៗ ។
បន្ទាប់ពីបានបង្កើតឡើងអស់រយៈពេល១៨ឆ្នាំ កិច្ចសហប្រតិបតិ្តការរបស់ប្រទេសBRICS បានក្លាយជាកម្លាំងឈានមុខគេរបស់ “ប្រទេសសកលខាងត្បូង”រួចទៅហើយ ប្រការនេះបានបង្ហាញថា កិច្ចសហប្រតិបតិ្តការនេះសមស្របនឹងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ហើយបានឆ្លុះបញ្ឆាំងឱ្យឃើញនូវសំឡេងរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍ស្តីពីការស្វែងរកសន្តិភាព ត្រួសត្រាយការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបតិ្តការ ។ សម្លឹងមើលទៅកាន់អនាគត ប្រឈមនឹងស្ថានការណ៍ថ្មីនៃការធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកនិងស្ថានការណ៍ដ៏គ្រោះថ្នាក់នៃ “សង្គ្រាមត្រជាក់ថ្មី” ប្រទេសBRICS កាន់តែត្រូវស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុកគំនិតមិនស្របគ្នា សហការគ្នាធ្វើឱ្យខ្លួនមានភាពកាន់តែខ្លាំងក្លា ក្នុងន័យត្រួសត្រាយនិម្មាបនកម្មថ្មីនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ “កិច្ចសហប្រតិបតិ្តការនៃប្រទេស BRICS ធំ” ដើម្បីធ្វើឱ្យកិច្ចសហប្រតិ្តការនេះដឹកនាំការអភិវឌ្ឍនិងស្តារឡើងវិញរបស់ “ប្រទេសសកលខាងត្បូង” ក៏ដូចជាក្លាយជាកម្លាំងដ៏សំខាន់ក្នុងកិច្ចកសាងពិភពលោកដ៏ល្អបវរ ៕

អត្ថបទដែលជាប់ទាក់ទង