ណាតូ ប្រតិកម្មទៅនឹងបំណង ចង់ចូលរួមប្លុក ប្រទេស BRICS ដោយប្រទេសតួកគី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ នៃប្លុកយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក លោក Mark Rutte បាននិយាយថា ប្រទេសតួកគីមានសិទ្ធិ ក្នុងការសហការជាមួយក្រុមសេដ្ឋកិច្ច BRICS ដោយមិនធ្វើឱ្យ ប៉ះពាល់ដល់ឋានៈរបស់ខ្លួន ជាសមាជិកណាតូនោះទេ។
ការលើកឡើងនេះធ្វើឡើង ដោយប្រមុខអង្គការណាតូ នៅក្នុងពេលដែលលោកបានធ្វើការកត់ សម្គាល់មួយនៅក្នុងសន្និសីទសារព័ត៌មាន មួយក្នុងប្រទេសអេស្តូនីកាលពីថ្ងៃអង្គារ ។
នៅពេលសួរដោយអ្នកផ្សព្វផ្សាយសាធារណៈ Estonian ថាតើបំណងប្រាថ្នា របស់ទីក្រុងអង់ការ៉ា ក្នុងការក្លាយជាសមាជិកនៃ BRICS ដែលបណ្តាញផ្សព្វផ្សាយ បានពិពណ៌នាថាជា អង្គការដែលគ្រប់គ្រងដោយរុស្ស៊ី គួរតែជាមូលហេតុ នៃការព្រួយបារម្ភឬទេលោក Rutte បានសង្កត់ធ្ងន់ថាតួកគី នៅតែជា សម្ព័ន្ធមិត្តដ៏សំខាន់បំផុតនៅក្នុងសម្ព័ន្ធភាពដោយសារវាជា កងកម្លាំងយោធាបំពាក់ ដ៏ល្អបំផុតមួយនៅក្នុងអង្គការណាតូ។
ទោះបីជាយ៉ាងណាក្តីលោកក៏បានបន្ថែមទៀតថា ប្រទេសនេះដើរតួនាទីយ៉ាងសំខាន់ នៅក្នុងផ្នែករបស់ខ្លួននៃភូមិសាស្ត្រណាតូ។
គួរឲ្យដឹងដែរថាប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បច្ចុប្បន្នកំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៦នៅទីក្រុង Kazan ប្រទេសរុស្ស៊ី ជាកន្លែងដែលគាត់ត្រូវ បានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតី Vladimir Putin ដើម្បីពិភាក្សាអំពីទំនាក់ ទំនងទ្វេភាគី វិបត្តិអ៊ុយក្រែន និងស្ថានភាពនៅមជ្ឈិមបូព៌ាផងដែរ ៕