**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីបូកសរុប​ និងបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០

ភ្នំពេញ៖ នៅថ្ងៃទី២៤​ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ បានអញ្ជើញជាអធិបតីក្នុងពិធីបូកសរុប​ និងបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០។

វត្តមានអញ្ជើញចូលរួមក្នុងវេទិកានេះ​មាន​៖​ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ/អង្គភាព ចំណុះសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងបីប្រភេទ លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកអភិបាល ក្រុង/ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុង/ស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង/ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងស្មៀន ឃុំ សង្កាត់ ប្រធានសមាគមន៍ក្រុមប្រឹក្សាមូលដ្ឋានខេត្ត អង្គការសង្គមស៊ីវិលក្នុងខេត្តសរុប៣៥២នាក់។

មានប្រសាសន៍បូកសរុប​ទៅកាន់វេទិការនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថ្លែងអំណរគុណចំពោះវត្តមានឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងតំណាងសមាគម អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមប្រកបដោយភាពបុរេសកម្ម ក្នុងវេទិកានេះ​ និងបានដំណើរការទៅដោយរលូន ទទួលបាននូវលទ្ធផលវិជ្ជមាន និងផ្លែផ្កាគួរជាទីមោទនៈ ស្របតាមរបៀបវារៈ គោលបំណង និងផែនការដែលបានគ្រោងទុក ដោយមានការចូលរួមចែករំលែកនូវមេរៀន បទពិសោធន៍ និងមតិយោបល់យ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល ដែលសុទ្ធសឹងជាធាតុចូលដ៏សំខាន់ រួមចំណែកកំណត់បាននូវដំណោះស្រាយ យុទ្ធសាស្ត្រ និងវិធានការគាំទ្រដល់ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងមូលដ្ឋានខេត្តរបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពថែមទៀត ។

ឯកឧត្តមបន្តថា​ ក្នុងនាមរដ្ឋបាលខេត្ត ស្នើដល់មន្ទីរ​ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង​ ស្រុក​ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវដំណោះស្រាយដែលអង្គវេទិកាបានដាក់ចេញប្រកបដោយការទទួលខុស ត្រូវខ្ពស់ និងរៀបចំផែនការសកម្មភាពដោយ កំណត់ក្របខណ្ឌពេលវេលាអនុវត្តឲ្យបានជាក់លាក់ និងច្បាស់លាស់ ស្របតាមស្មារតីនៃ អង្គវេទិការបស់យើងរយះពេល២ថ្ងៃនេះ។​ ទន្ទឹមនេះក្រុមការងារ បច្ចេកទេសខេត្តត្រូវចាត់ចែងបូកសរុបរបាយការណ៍ស្ដីពីលទ្ធផល នៃការរៀបចំវេទិកា ដោយបញ្ជាក់ឲ្យបានច្បាស់លាស់នូវបញ្ហាប្រឈមដែលត្រូវដោះសា្រយដោយរដ្ឋបាលខេត្ត និងបញ្ហាប្រឈមដែលត្រូវស្នើអន្តរាគមន៍ដោះស្រាយដោយថ្នាក់ជាតិ ដើម្បីផ្ញើជូនទៅ គ.ជ.អ.ប យ៉ាងយូរ ២សប្ដាហ៍បន្ទាប់ពីបញ្ចប់វេទិកានៅថ្ងៃនេះ។

ឯកឧត្តមអភិបាល​ខេត្តបានស្នើដល់​ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងតំណាងសមាគម អង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ សូមបន្តការចូលរួម សហការ និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ឲ្យបានកាន់តែសកម្មប្រកបដោយផ្លែផ្កាថែមទៀត ទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា សំដៅឈានទៅសម្រេចបាននូវគោលបំណងរួមរបស់យើង គឺការពង្រឹងគុណភាពសេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកប ដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងកម្មវត្ថុចម្បង នៃអង្គវេទិកា គឺ “ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា​ ឆ្នាំ២០៥០”៕

អត្ថបទដែលជាប់ទាក់ទង