**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ**មហាអំណាច​ពិភពលោក​រៃអង្គាស​ប្រាក់​បាន ១ពានពាន់លានដុល្លារ សម្រាប់ជួយ​ប្រទេស​លីបង់ បប៉ុនប៉ុន្តែបទឈប់បាញ់នៅមិនទាន់ច្បាស់**លោក Kanda អតីតមន្ត្រីការទូតហិរញ្ញវត្ថុកំពូលជប៉ុន នឹងក្លាយជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**នាយករដ្ឋមន្រ្តីថៃ សុំទោសចំពោះការស្លាប់របស់ក្រុមបាតុករមូស្លីម ៨៥នាក់ កាលពី២០ឆ្នាំមុន**អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ពលរដ្ឋ**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្ការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស**លទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ**នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្រុងពោធិ៍សាត់**លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក” ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ**ឯកឧត្តម យិត បុណ្ណា បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បច្ចេកទេសថ្មី នៃផលិតផលកៅស៊ូក្រាលផ្លូវ (Asphalt Innovation Workshop)**ឧបនាយករដ្ឋមន្ត្រី ២រូប អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី**អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ**រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង**គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលានេះ**កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១**ព្រឹត្តិការណ៍ប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” មានរយៈពេលខ្លី ប៉ុន្តែអាចដំណើរការទៅដោយរលូន និងជោគជ័យត្រចះត្រចង់**រដ្ឋសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីស្នើវិសោធនកម្ម និងអនុម័តលើសេចក្តីព្រាងច្បាប់ ដោយរបៀបវារៈចំនួន៤

អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅបរិវេណឆ្នេរ ចន្លោះស្ពានឥន្ធធនូ និងស្ពានថ្ម។

បន្ទាប់ពីចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្ររួចមក នាល្ងាចថ្ងៃដដែល ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តចុះពិនិត្យទីតាំងដើម្បីរៀបចំកែលម្អបន្ថែមនៅសួនបាញ់ទឹក រួមទាំងដាក់ភ្លើងលម្អជាដើម នៅរមណីយដ្ឋានស្រះឈូក ស្ថិតនៅខាងក្រោយសាលាខេត្តកំពត ហើយសួនទឹកនេះនឹងស្ថិតនៅចំកណ្តាលនៃរមណីយដ្ឋានស្រះឈូក ដើម្បីបន្ថែមនូវសោភណភាព សម្រាប់ភ្ញៀវទេសចរមកអង្គុយលេងកម្សាន្ត ជាពិសេសជាកន្លែងអាចហាត់ប្រាណដ៏ពេញនិយមផងដែរ។

សូមជម្រាបថា យោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ : ៧៧៥ សជណ.ពទ ចុះថ្ងៃពុធ ៦ កើត ខែជេសដ្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ ពិធីបុណ្យសមុទ្រ ឯកភាពកំណត់យកខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ពិធីបើកជាផ្លូវការនឹងប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

អត្ថបទដែលជាប់ទាក់ទង