**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ**មហាអំណាច​ពិភពលោក​រៃអង្គាស​ប្រាក់​បាន ១ពានពាន់លានដុល្លារ សម្រាប់ជួយ​ប្រទេស​លីបង់ បប៉ុនប៉ុន្តែបទឈប់បាញ់នៅមិនទាន់ច្បាស់**លោក Kanda អតីតមន្ត្រីការទូតហិរញ្ញវត្ថុកំពូលជប៉ុន នឹងក្លាយជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**នាយករដ្ឋមន្រ្តីថៃ សុំទោសចំពោះការស្លាប់របស់ក្រុមបាតុករមូស្លីម ៨៥នាក់ កាលពី២០ឆ្នាំមុន**អភិបាលខេត្តកណ្ដាល ណែនាំអាជ្ញាធរពាក់ព័ន្ធ ត្រូវពិនិត្យ តាមដាន និងដោះស្រាយរាល់សំណើ និងសំណូមពររបស់ពលរដ្ឋ**លោកជំទាវ ជូ ប៊ុនអេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី វិធានការបង្ការទប់ស្កាត់ហានិភ័យ នៃអំពើពពោះជំនួស**លទ្ធផលនៃជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម សុខ សូកេន និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ**នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្រុងពោធិ៍សាត់**លោក Xi Jinping អញ្ជើញចូលរួមកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ “ BRICS បូក” ព្រមទាំងថ្លែងសន្ទរកថាគន្លឹះ**ឯកឧត្តម យិត បុណ្ណា បើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “បច្ចេកទេសថ្មី នៃផលិតផលកៅស៊ូក្រាលផ្លូវ (Asphalt Innovation Workshop)**ឧបនាយករដ្ឋមន្ត្រី ២រូប អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី**អភិបាលខេត្តកំពត និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ចុះពិនិត្យទីតាំងរៀបចំពិធីបុណ្យសមុទ្រ លើកទី១១**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ គោលនយោបាយអ្វីក៏ដោយ បើមិនមានការចូលរួមពីប្រជាពលរដ្ឋ គឺមិនទទួលបានជោគជ័យឡើយ**រដ្ឋមន្ត្រី ហួត ហាក់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង**គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាព ៦៥,៨៥% ហើយ គិតត្រឹមពាក់កណ្តាលខែតុលានេះ**កម្ពុជា-ថៃ ប្ដេជ្ញាពូនជ្រុំកិច្ចសហប្រតិបត្តិខេត្តជាប់ព្រំដែនឱ្យកាន់តែរីកចម្រើន ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង**ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរដ្ឋទូតកូរ៉េ ដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-កូរ៉េខាងត្បូងលើកទី១**ព្រឹត្តិការណ៍ប្រកួតកីឡា​យុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” មានរយៈពេលខ្លី ប៉ុន្តែអាចដំណើរការទៅដោយរលូន និងជោគជ័យត្រចះត្រចង់**រដ្ឋសភា បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីចេញសេចក្តីស្នើវិសោធនកម្ម និងអនុម័តលើសេចក្តីព្រាងច្បាប់ ដោយរបៀបវារៈចំនួន៤

នគរបាល ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ចែកចាយនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ នៅក្រុងពោធិ៍សាត់

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង០២ និង៣០នាទីរសៀល យោងតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុង អោយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាន នគរបាល ក្រុង ពោធិ៍សាត់ ដឹកនាំដោយលោកវ.ទោ ប៉ុន រតនាអធិការរងនៃ អធិការដ្ឋាននគរបាល ក្រុង ពោធិ៍សាត់ សហការជាមួយប៉ុស្ដិ៍ នគរបាល រដ្ឋ បាល ព្រៃញី បានចុះបង្រ្កាប ករណីគ្រឿងញៀនមួយកន្លែងស្ថិត នៅ ផ្ទះ ឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ ស្ថិតនៅ ភូមិ ដូងជ្រុំ សង្កាត់ ព្រៃញី ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ជាលទ្ធផលចាប់បានជនសង្ស័យចំនួន០៤នាក់
១- ឈ្មោះ បុិន តុលា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិ សំរោង ឃុំកញ្ជោរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។រក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន (លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹកនោមលទ្ធផល + វិជ្ជមាន )។
២-ឈ្មោះ យិន រតនា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ ក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ប្រើប្រាស់នូវសារធាតុញៀន(លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹកនោមលទ្ធផល(+) វិជ្ជមាន )។
៣-ឈ្មោះ ហម ពេជ្យ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិ បឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ប្រេីប្រាស់ដោយ ខុស ច្បាប់នូវ សារធាតុ ។ (លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹក នោមលទ្ធផល(+)វិជ្ជមាន )។
៤-ឈ្មោះ ជេត វណ្ណី ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ ម៉ាស្សា រស់នៅ ភូមិ ក្រាំងតាសែន សង្កាត់ ព្រៃញី ក្រុង ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ សម្រួលទីតាំងនិងប្រេីប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន(លទ្ធផល តេស្ត ស្វែងរក សារធាតុ ញៀន ក្នុងទឹកនោមលទ្ធផល(+) វិជ្ជមាន ។

វត្ថុតាងចាប់យកបានរួមមាន ៖
១-ទូរស័ព្ទ ចំនួន ០១ គ្រឿង ( ម៉ាកinfinix ពណ៌ ទឹកសមុទ្រ)
២-ម្សៅក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ទម្ងន់សរុប ៣១,៧៨ ក្រាម(គិតសាច់ថ្នាំសុទ្ធ)
៣-អំពូលកែឆ្នៃសំរាប់ជក់ថ្នាំចំនួន ០៦
៤-ថង់សម្រាប់ ច្រកថ្នាំញៀនមួយចំនួន
៥-ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួនមួយ
៦-ម៉ូតូហុងដាឌ្រីមសង់២០២២ ចំនួន០១គ្រឿង ពណ៍ ក្រហម ស្លាកលេខ ពោធិ៍សាត់ 1K-0178
៧-កញ្ចប់បារីចំនួន ០១កញ្ជប់
៨-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន ០១ កំប្លេ
៩-ទុយោសម្រាប់ចូកគ្រឿងញៀនចំនួន ០១

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននឹងរក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់នីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង