**ទំនាស់ដីធ្លីរ៉ាំរ៉ៃមួយករណី នៅខេត្តព្រះវិហារ ត្រូវបា ន សម្រុះសម្រួល ដោះស្រាយ បញ្ចប់ដោយ អ.ដ.ក.**សាស្រ្តាចារ្យ និងនិស្សិត មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីសាវតា និងកិច្ចការអភិរក្សមួយចំនួន**ឯកឧត្តម សុខ សប្បាយណា៖ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App នបង្ហាញថា វត្តមានមន្ត្រីរាជការដែលមកបម្រើការងារមានជាង ៩៣%**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូនិងទូរស័ព្ទទៅបញ្ចាំ)**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ នៃក្រសួងកសិកម្មគុយបា**ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៣ ព្រឹទ្ធសភា**ក្រុមហ៊ុន Meta នឹងប្រឈមមុខនឹងការប្តឹងផ្តល់បន្ថែមទៀតនៅក្នុងប្រទេសជប៉ុន ជុំវិញការផ្សាយពាណិជ្ជកម្មបោកប្រាស់**លោក ពូទីន ប្រាប់មេដឹកនាំ BRICS ថា មជ្ឈិមបូព៌ាកំពុងឈានដល់ដំណាក់កាលនៃសង្រ្គាមពេញលក្ខណៈ**រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះជម្លោះអ៊ីស្រាអែល-លីបង់**ប្រតិបត្តិការ​អ៊ីស្រាអែល ​នៅ​ហ្គាហ្សា​រយៈពេល​១៩​ថ្ងៃ បានសម្លាប់ជនជាតិប៉ាឡេស្ទីន​ ៧៧០នាក់​**ប្រមុខ UN ថ្កោលទោស​ការ​វាយ​ប្រហារ​ភេរវជន​លើ​អគារ​ឧស្សាហកម្ម​អវកាស​តួកគី**សកម្មភាពក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាត ជួសជុលផ្ទះប្រជាពលរដ្ឋក្នុងរមណីដ្ឋានអង្គរ ក្នុងសប្តាហ៍ទី៣ នៃខែតុលា**រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យនិស្សិតកម្ពុជា ស្វែងយល់ពីឱកាសបន្តសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខែកញ្ញា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋជាង ៨ម៉ឺនសេវា**ឃុំ-សង្កាត់ ចំនួន៥០ បានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤**លោកជំទាវរដ្ឋលេខាធិការក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២**អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំពិនិត្យលទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ ក្នុងការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍**ក្រសួងសុខាភិបាលបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៤ ក្រោមប្រធានបទ ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ**ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញបើកវេទិកាសាធារណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំសង្កែសាទប ស្រុកឱរ៉ាល់**រដ្ឋបាលខេត្តសៀមរាប ប្រជុំត្រួតពិនិត្យលើការងារ អនុគណៈកម្មការបច្ចេកទេស ដើមី្បត្រៀមរៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក

អង្គការ FAO គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបន្ស៊ាំនឹងអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតទទួលជួបជាមួយលោកស្រី Rebekah Olivia Bell តំណាងអង្គការស្បៀងនិងកសិកម្មសហប្រជាជាតិ FAO ប្រចាំប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីវឌ្ឍនភាព ក្នុងគំនិតផ្តួចផ្តើមនៃការបន្សាំទៅនឹងអាកាសធាតុរបស់កម្ពុជា តាមរយៈសំណើរបស់មូលនិធិអាកាសធាតុបៃតង (GCF)។

ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការជំរុញគោលដៅអាកាសធាតុរបស់កម្ពុជា និងធានាការសម្របសម្រួល ប្រកបដោយប្រសិទ្ធភាពក្នុងចំណោមក្រសួងនានា ដើម្បីដោះស្រាយបញ្ហាប្រឈមដោយការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ឱ្យមានប្រសិទ្ធភាពផងដែរ។

ក្នុងឱកាសនោះ លោកស្រី Rebekah Olivia Bell បានលើកឡើងអំពីគម្រោងកិច្ចសហប្រតិបត្តិការនៅកម្ពុជា ដើម្បីធ្វើការគ្រប់គ្រងទឹក ការដាំស្ដារព្រៃឈើ និងប្រព័ន្ធផ្តល់ព័ត៌មានជាមុន តាមរយៈសំណើរបស់មូលនិធិអាកាសធាតុបៃតង (GCF)។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងបានថ្លែងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ពីដៃគូសហការ ជាមួយក្រសួងបរិស្ថាន ក៏ដូចជា ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីរួមគ្នាកាត់បន្ថយផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងបរិស្ថានត្រៀមខ្លួនជាស្រេច ក្នុងការចូលរួមសហការ ដើម្បីធានាបាននូវភាពជោគជ័យរបស់គម្រោង។

តាមរយៈនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កម្ពុជា បានរួមចំណែកយ៉ាងច្រើន ទៅលើកិច្ចប្រឹងប្រែងដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ នៅក្នុងប្រទេស និងចូលរួម ជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះកម្ពុជាកំណត់ប្រែក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ជំនួបរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងអង្គការFAO បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤ (CCCS24) នៅខេត្តព្រះសីហនុ ដែលរៀបចំឡើងដោយ ក្រសួងបរិស្ថានសហការជាមួយវិទ្យាស្ថាន Mekong Future Initiative នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមជាង ៣០០នាក់ រួមមានសិស្ស និស្សិត សមាជិកសហគមន៍ ក្រុមជនជាតិភាគតិច សកម្មជនបរិស្ថាន អង្គការក្រៅរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងស្ថានទូតនានា ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសកម្មភាពអាកាសធាតុរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង