**មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់**អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត**ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ទទួលមរណភាព**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»**សន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្តក្រុងរវាងប្រទេសយើងទាំងពីរ**ទំនាស់ដីធ្លីរ៉ាំរ៉ៃមួយករណី នៅខេត្តព្រះវិហារ ត្រូវបា ន សម្រុះសម្រួល ដោះស្រាយ បញ្ចប់ដោយ អ.ដ.ក.**សាស្រ្តាចារ្យ និងនិស្សិត មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីសាវតា និងកិច្ចការអភិរក្សមួយចំនួន**ឯកឧត្តម សុខ សប្បាយណា៖ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App នបង្ហាញថា វត្តមានមន្ត្រីរាជការដែលមកបម្រើការងារមានជាង ៩៣%**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូនិងទូរស័ព្ទទៅបញ្ចាំ)**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ នៃក្រសួងកសិកម្មគុយបា**ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៣ ព្រឹទ្ធសភា**ក្រុមហ៊ុន Meta នឹងប្រឈមមុខនឹងការប្តឹងផ្តល់បន្ថែមទៀតនៅក្នុងប្រទេសជប៉ុន ជុំវិញការផ្សាយពាណិជ្ជកម្មបោកប្រាស់**លោក ពូទីន ប្រាប់មេដឹកនាំ BRICS ថា មជ្ឈិមបូព៌ាកំពុងឈានដល់ដំណាក់កាលនៃសង្រ្គាមពេញលក្ខណៈ**រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះជម្លោះអ៊ីស្រាអែល-លីបង់**ប្រតិបត្តិការ​អ៊ីស្រាអែល ​នៅ​ហ្គាហ្សា​រយៈពេល​១៩​ថ្ងៃ បានសម្លាប់ជនជាតិប៉ាឡេស្ទីន​ ៧៧០នាក់​**ប្រមុខ UN ថ្កោលទោស​ការ​វាយ​ប្រហារ​ភេរវជន​លើ​អគារ​ឧស្សាហកម្ម​អវកាស​តួកគី**សកម្មភាពក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាត ជួសជុលផ្ទះប្រជាពលរដ្ឋក្នុងរមណីដ្ឋានអង្គរ ក្នុងសប្តាហ៍ទី៣ នៃខែតុលា**រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យនិស្សិតកម្ពុជា ស្វែងយល់ពីឱកាសបន្តសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខែកញ្ញា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋជាង ៨ម៉ឺនសេវា

រដ្ឋបាលខេត្តសៀមរាប ប្រជុំត្រួតពិនិត្យលើការងារ អនុគណៈកម្មការបច្ចេកទេស ដើមី្បត្រៀមរៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៤ នៅសាលាខេត្តសៀមរាប មានកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេស ដឹកនាំដោយលោក អ៊ឺង គឹមលាង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេស ដើមី្បត្រៀមរៀបចំព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធផងដែរ។

លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្ត និងជាអនុប្រធាន គណៈកម្មការបច្ចេកទេស បានធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាពការងារ ដោយបញ្ជាក់ថា មកដល់ពេលនេះលេខាធិការដ្ឋាន នៃគណៈកម្មការបានទទួលក្នុងការចុះឈ្មោះទូកដែលត្រៀមចូលរួមប្រកួតអុំ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តទៅតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប នៅថ្ងៃទី១៤.១៥ ខែវិច្ឆិកាខាងមុខនេះ ។

លោក អ៊ឺង គឹមលាង បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤នេះ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរបានទស្សនាកម្សាន្តសប្បាយ និងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។

លោក ក៏បានគូសបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានការខុស ប្លែកពីបណ្តាឆ្នាំមុនៗ ហើយក៏ជាកិត្តិយសផងដែរ ដែលមានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក បានចូលរួមធ្វើការប្រកួត បើកវគ្គដំបូង ដើមី្បអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោក ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំទីលានប្រកួតឱ្យបានល្អ ទាំងសោភ័ណភាព បរិស្ថាន អនាម័យ និង ធានាសុវត្ថិភាពដល់ក្រុមកីឡាករ។ ម៉្យាងទៀត អនុគណៈកម្មការបច្ចេកទេស ត្រូវមើលការខុសត្រូវខ្ពស់លើការចាប់ផ្គូរផ្គងទូក ទៅតាមប៉ូល នីមួយៗ ប្រកបដោយភាពសុក្រឹត្យ និង គ្រប់គ្រងឱ្យបានចំនួនកីឡាករ កីឡាការិនី ចំណុះទូកនិមួយៗឱ្យបានត្រឹមត្រូវទៅតាមឈ្មោះកីឡាករ ដែលគណៈកម្មការទទួលបាន។ ក្នុងនោះ លោក ក៏បានជំរុញដល់មន្ទីរ អង្គភាព ក្រុង ស្រុក ដែលពុំទាន់មានទូក ក៏ត្រូវប្រញ៉ាប់កំណត់ទូក ដែលខ្លួនត្រូវធ្វើការឧបត្ថម្ភ គាំទ្រ ក្នុងការគ្រប់គ្រងឧបត្ថម្ភដល់កីឡាករ ក្នុងពេលហ្វឹកហាត់ និង កំណត់ទីកន្លែងស្នាក់នៅផងដែរ។

អនុគណៈកម្មការ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក ដែលមានទូកចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកត្រូវពិនិត្យផ្គូផ្គងវាយតម្លៃឱ្យច្បាស់លាស់ និង យុត្តិធម៌ ទៅលើកម្លាំងចំណុះទូក ក៏ដូចជាកម្លាំងត្រៀមចៀសវាងកើតមានបាតុភាពមិនល្អ ព្រោះថា រដ្ឋបាលខេត្តសៀមរាប ក៏បានត្រៀមកញ្ចប់ថវិកាសម្រាប់ជ័យលាភីតាមលំដាប់លំដោយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង