**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ**របប​យោធា​មីយ៉ាន់ម៉ា​នឹង​ដោះលែង​អ្នក​ទោស​ជិត​៦.០០០​នាក់​ ក្នុង​ឱកាសប្រារព្ធទិវាឯករាជ្យ**អាឡឺម៉ង់ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏យូរបំផុតមិនធ្លាប់មានពីមុនមក**ឥណ្ឌា​​ថ្កោលទោស​របាយការណ៍​របស់​​អាមេរិក​អំពី​ការ​គ្រោង​ទុក​ដាក់​ប្រទេស​ជិតខាង**ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ ផ្ដល់សេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា**ឯកឧត្តម វ៉ី សំណាង៖ ប្រទេសជាតិបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យប្រទេសមានសុខសន្ដិភាពពេញបរិបូណ៍ មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ**នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន

ក្រសួងសុខាភិបាលបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៤ ក្រោមប្រធានបទ ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៤ ក្រោមប្រធានបទ “ពង្រឹងការអប់រំវិជ្ជាជីវៈសុខាភិបាល ដើម្បីសេវាថែទាំសុខភាពកាន់តែប្រសើរ” នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។

សន្និសីទជាតិ ស្តីពីការអប់រំសម្រាប់វិជ្ជាជីវៈសុខាភិបាល ឆ្នាំ២០២៤នេះក៏បានរៀបចំឱ្យមានបុរេសន្និសីទស្តីពី “ វិធីសាស្ត្រសិក្សាជាក្រុម “ ដែលបានរៀបចំឡើងមួយថ្ងៃមុនសន្និសីទនេះផងដែរ។ គោលបំណងបង្កើតឱ្យមានបុរេសន្និសីទនេះ គឺដើម្បីផ្តល់ឱកាសជូនសាស្ត្រាចារ្យ គ្រូបង្រៀនក្នុងវិស័យសុខាភិបាលអាចសិក្សាពីវិធីសាស្ត្រសិក្សាជាក្រុម ដើម្បីជាអាចយកមកអនុវត្តនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។

សន្និសីទនេះរយៈពេល២ថ្ងៃនេះ រៀបចំឡើងដើម្បីផ្តល់ជូនអ្នកចូលរួមបានផ្លាស់ប្តូរចំណេះដឹងបទពិសោធន៍ ដែលមានជាអាទិ៍៖
១. ការអប់រំអន្តរវិជ្ជាជីវៈក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល
២. ទំនើបកម្មនៃប្រព័ន្ធឌីជីថលក្នុងការរៀន និងបង្រៀនក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល
៣. ការបង្កើតឧបករណ៍វាយតម្លៃដើម្បីបំពេញតាមការអប់រំផ្អែកលើសមត្ថភាព
៤. សីលធម៌ និងវិជ្ជាជីវៈសុខាភិបាលក្នុងការអប់រំវិជ្ជាជីវៈសុខាភិបាល។

គួរបញ្ជាក់ផងដែរថាសន្និសីទនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការពិនិត្យវាយតម្លៃលើលទ្ធផលការងាររបស់មន្ត្រីបង្គោលនៃគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈទាំង៥ មន្ទីរសុខាភិបាលរាជធានី ខេត្ត សមាគមវិជ្ជាជីវៈសុខាភិបាល ដៃគូអភិវឌ្ឍ សាស្រ្តាចារ្យ គ្រូបង្រៀនមកពីគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន សរុបចំនួន ៣០០រូប។

សន្និសីទនេះមានវាគ្មិនជាតិ ចំនួន០៦រូប និងអន្តរជាតិចំនួន០៧រូប ក្នុងនោះវាគ្មិនជាតិអញ្ជើញមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលកងយោធពលខេមរភូមិន្ទ និងសាកលវិទ្យាល័យអន្តរជាតិ។ វាគ្មិនអន្តរជាតិអញ្ជើញមកពីសហរដ្ឋអាមេរិក បែលហ្សិក ជប៉ុន សឹង្ហបុរី ឥណ្ឌូនេស៊ី និងវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង