**មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់**អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត**ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ទទួលមរណភាព**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»**សន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្តក្រុងរវាងប្រទេសយើងទាំងពីរ**ទំនាស់ដីធ្លីរ៉ាំរ៉ៃមួយករណី នៅខេត្តព្រះវិហារ ត្រូវបា ន សម្រុះសម្រួល ដោះស្រាយ បញ្ចប់ដោយ អ.ដ.ក.**សាស្រ្តាចារ្យ និងនិស្សិត មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីសាវតា និងកិច្ចការអភិរក្សមួយចំនួន**ឯកឧត្តម សុខ សប្បាយណា៖ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App នបង្ហាញថា វត្តមានមន្ត្រីរាជការដែលមកបម្រើការងារមានជាង ៩៣%**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូនិងទូរស័ព្ទទៅបញ្ចាំ)**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ នៃក្រសួងកសិកម្មគុយបា**ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៣ ព្រឹទ្ធសភា**ក្រុមហ៊ុន Meta នឹងប្រឈមមុខនឹងការប្តឹងផ្តល់បន្ថែមទៀតនៅក្នុងប្រទេសជប៉ុន ជុំវិញការផ្សាយពាណិជ្ជកម្មបោកប្រាស់**លោក ពូទីន ប្រាប់មេដឹកនាំ BRICS ថា មជ្ឈិមបូព៌ាកំពុងឈានដល់ដំណាក់កាលនៃសង្រ្គាមពេញលក្ខណៈ**រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះជម្លោះអ៊ីស្រាអែល-លីបង់**ប្រតិបត្តិការ​អ៊ីស្រាអែល ​នៅ​ហ្គាហ្សា​រយៈពេល​១៩​ថ្ងៃ បានសម្លាប់ជនជាតិប៉ាឡេស្ទីន​ ៧៧០នាក់​**ប្រមុខ UN ថ្កោលទោស​ការ​វាយ​ប្រហារ​ភេរវជន​លើ​អគារ​ឧស្សាហកម្ម​អវកាស​តួកគី**សកម្មភាពក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាត ជួសជុលផ្ទះប្រជាពលរដ្ឋក្នុងរមណីដ្ឋានអង្គរ ក្នុងសប្តាហ៍ទី៣ នៃខែតុលា**រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យនិស្សិតកម្ពុជា ស្វែងយល់ពីឱកាសបន្តសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង**អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខែកញ្ញា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋជាង ៨ម៉ឺនសេវា

ឃុំ-សង្កាត់ ចំនួន៥០ បានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤

ភ្នំពេញ៖ ឃុំ-សង្កាត់ ចំនួន៥០ មកពីក្រុង ស្រុក ចំនួន៤១ នៅក្នុងប្រទេសកម្ពុជា បានទទួលជ័យលាភី ក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤។

ពិធីប្រកាសនិងប្រគល់ជ័យលាភី បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងការអបអរសាទរ និងបានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប៍ន អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសដល់មេឃុំ ចៅសង្កាត់ និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែក ប្រែក្លាយ ទីក្រុង គ្រប់ទីប្រជុំជន ភូមិ ឃុំ-សង្កាត់ នៅក្នុងប្រទេសយើង មានអនាម័យល្អ ភាពស្អាត និងបៃតង។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចលនាប្រឡងប្រណំាង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុង ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្សែ ក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា។ មិនតែប៉ុណ្ណោះ គឺជាយន្តការលើកទឹកចិត្ត លើការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណង់រាវ សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់ ស្អាត មានសោភ័ណភាព គ្មានសំរាមបោះចោលតាមផ្លូវ ធ្វើឱ្យការរស់នៅប្រកបដោយផាកសុខភាពល្អ មានការអភិវឌ្ឍទាំងជីវភាព និងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងការវិនិយោគមកកម្ពុជាកាន់តែច្រើន ក្នុងពេលអនាគត ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់របស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ជាបន្តបន្ទាប់ ជាជំហានៗ នាកន្លងមក មិនតែរួមចំណែក ដល់ការ ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ឱ្យមានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន នឹងថែមទាំងជំរុញឱ្យក្លាយជាចលានា ឆ្ពោះទៅរកការមានទម្លាប់ស្អាតទាំងអស់គ្នា ដើម្បីសម្រេចគោលដៅ «កម្ពុជាស្អាត កម្ពុជាបៃតង និងចីរភាព»។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និង ប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារៈសំខាន់ណាស់ ក្នុង បរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទៅលើការបែ្រប្រួលអាកាស ធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតង ដែលជាប្រភពនៃកំណើន សេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព តាមរយៈ កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម៕

អត្ថបទដែលជាប់ទាក់ទង