**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូនលោកជំទាវ ខៀវ ស៊ីណា និងលោកជំទាវ ជា សិរី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តមបណ្ឌិត ជា ចាន់តូ**មេបញ្ជាការ អាវុធហត្ថខណ្ឌព្រែកព្នៅ នាំយកអំណោយឧបត្ថម្ភជូនដល់គ្រួសារ លោកមេបញ្ជាការរងខណ្ឌ ចំនួន២នាក់**អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៤**ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត**ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ទទួលមរណភាព**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»**សន្និសីទ«ខេត្ត-ក្រុងមេត្រីភាពកម្ពុជា-ចិន»នៅខែក្រោយនេះនឹងពង្រឹងកម្លាំងនៃកិច្ចសហប្រតិបត្តិការក្នុងនាមរដ្ឋបាលខេត្តក្រុងរវាងប្រទេសយើងទាំងពីរ**ទំនាស់ដីធ្លីរ៉ាំរ៉ៃមួយករណី នៅខេត្តព្រះវិហារ ត្រូវបា ន សម្រុះសម្រួល ដោះស្រាយ បញ្ចប់ដោយ អ.ដ.ក.**សាស្រ្តាចារ្យ និងនិស្សិត មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីសាវតា និងកិច្ចការអភិរក្សមួយចំនួន**ឯកឧត្តម សុខ សប្បាយណា៖ ការប្រើប្រាស់ប្រព័ន្ធ MCS Mobile App នបង្ហាញថា វត្តមានមន្ត្រីរាជការដែលមកបម្រើការងារមានជាង ៩៣%**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូនិងទូរស័ព្ទទៅបញ្ចាំ)**ឯកឧត្តម ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវធញ្ញជាតិ នៃក្រសួងកសិកម្មគុយបា**ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី៣ ព្រឹទ្ធសភា**ក្រុមហ៊ុន Meta នឹងប្រឈមមុខនឹងការប្តឹងផ្តល់បន្ថែមទៀតនៅក្នុងប្រទេសជប៉ុន ជុំវិញការផ្សាយពាណិជ្ជកម្មបោកប្រាស់**លោក ពូទីន ប្រាប់មេដឹកនាំ BRICS ថា មជ្ឈិមបូព៌ាកំពុងឈានដល់ដំណាក់កាលនៃសង្រ្គាមពេញលក្ខណៈ**រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អំពាវនាវឱ្យមានដំណោះស្រាយការទូតចំពោះជម្លោះអ៊ីស្រាអែល-លីបង់**ប្រតិបត្តិការ​អ៊ីស្រាអែល ​នៅ​ហ្គាហ្សា​រយៈពេល​១៩​ថ្ងៃ បានសម្លាប់ជនជាតិប៉ាឡេស្ទីន​ ៧៧០នាក់​**ប្រមុខ UN ថ្កោលទោស​ការ​វាយ​ប្រហារ​ភេរវជន​លើ​អគារ​ឧស្សាហកម្ម​អវកាស​តួកគី**សកម្មភាពក្រុមការងារពិនិត្យ និងតាមដានការសាងសង់ក្រោយទទួលបានការអនុញ្ញាត ជួសជុលផ្ទះប្រជាពលរដ្ឋក្នុងរមណីដ្ឋានអង្គរ ក្នុងសប្តាហ៍ទី៣ នៃខែតុលា**រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឱ្យនិស្សិតកម្ពុជា ស្វែងយល់ពីឱកាសបន្តសិក្សានៅអឺរ៉ុបឱ្យបានច្រើន ដើម្បីឈោងចាប់អាជីពការងារក្នុងក្តីស្រមៃ និងកសាងអនាគតដ៏ភ្លឺស្វាង

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ខែកញ្ញា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋជាង ៨ម៉ឺនសេវា

ភ្នំពេញ៖ សម្រាប់រយៈពេលពេញ មួយខែកញ្ញា កន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង ៨ម៉ឺនសេវា ក្នុងនោះ ពីចំណែកនៃវិស័យទាំង១៤ សេវាផ្តល់ច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្ម និងសំណង់មានជាង៣ម៉ឺនសេវា តាមពីក្រោយដោយវិស័យរដ្ឋបាលមានជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យពាណិជ្ជកម្មមានចំនួន ១សេវា។

បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់ចំណូលជូនរដ្ឋសរុបជាង ១០ពាន់លានរៀល ស្មើនឹង ២ពាន់ ៥០០លានដុល្លារ ក្នុងនោះ វិស័យទទួលបានចំណូលច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចំនួនជាង ៧ពាន់ ៧០០លានរៀល វិស័យសាធារណការនិងដឹកជញ្ជូនជាង ៧០០លាន រៀល និងវិស័យដែលទទួលចំណូលតិចជាងគេគឺ វិស័យពាណិជ្ជកម្ម២សែនរៀល។

ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតអ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្នុងខែកញ្ញាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង៣សែនសេវា។ ក្នុងចំណោមវិស័យទាំង១៧ អ្នកនាំពាក្យរង បានបន្ថែមថា ការងារអត្រានុកូលដ្ឋានផ្តល់បាន២សែនសេវា ការងារអត្រានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមានចំនួន ២៥សេវា។ សេវាសរុប បានផ្ដល់ចំណូលជូនរដ្ឋជាង ៨០០លានរៀល គិតជាដុល្លារប្រមាណ២សែនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ វិស័យសុរិយោដី និងវិស័យសំណង់ គ្រាដែលវិស័យកសិកម្មមានអ្នកស្នើតិចជាងគេ។

យន្តការច្រកចេញចូលតែមួយ បានក្លាយជាមធ្យោបាយផ្ដល់សេវាដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា ដ្បិតសម្រាប់ពលរដ្ឋ យន្តការនេះបានបញ្ចប់ភាពស្មុគស្មាញនៃនីតិវិធី បញ្ចប់អំពើពុករលួយ កាត់បន្ថយពេលវេលា និងទទួលបាននូវសេវាប្រកបដោយគុណភាព។ បច្ចុប្បន្ន សេវាច្រកចេញចូលតែមួយ ពុំមែនមានតែនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះទេ។ មាននៅឃុំ សង្កាត់ ជាបន្តបន្ទាប់ ក៏បាននិងកំពុងដំណើរការច្រកចេញចូលតែមួយនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង