នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (យកម៉ូតូនិងទូរស័ព្ទទៅបញ្ចាំ)
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២៤ វេលា ម៉ោង ២៣:០០នាទី យប់ ស្ថិតនៅភូមិ ត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត (យកម៉ូតូនិងទូរស័ព្ទទៅបញ្ចាំ)។
សម្ភារបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា ធូដេ និងទូរស័ព្ទដៃ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕