**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ**អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ឯកឧត្ដម ងិន ឆាយ៖ កម្ពុជា មានដីអាចដាំដុះដំណាំស្វាយចន្ទីប្រមាណ ១,២៤លានហិកតា ហើយជាប់លេខ៣ ធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីលើពិភពលោក**ឯកឧត្ដមរដ្ឋមន្ត្រី អ៊ាង សុផ្លែត៖ កម្ពុជានៅតែត្រូវការថវិកាប្រមាណ ៧ពាន់លានដុល្លារ ដើម្បីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**ព្យុះត្រូពិច Trami បង្កការបំផ្លិចបំផ្លាញនៅប្រទេសហ្វីលីពីន និងសម្លាប់មនុស្សយ៉ាងតិច ២៦នាក់**បណ្ដាប្រទេស BRICS ច្រានចោល និងថ្កោលទោសចំពោះការដាក់ទណ្ឌកម្មដោយខុសច្បាប់របស់លោកខាងលិច**មនុស្ស៥នាក់ស្លាប់ និង២២នាក់រងរបួស ក្នុងការវាយប្រហារភេរវកម្មលើក្រុមហ៊ុនអាកាសចរណ៍ទួរគី**មេដឹកនាំកូរ៉េខាងជើង ទៅទស្សនាមូលដ្ឋានមីស៊ីល ដោយលើកឡើងពីការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក**ម្ចាស់កប៉ាល់ និងអ្នកគ្រប់គ្រង ដែលបានបើកបុកការបាក់ស្ពាន នៅសហរដ្ឋអាមេរិក យល់ព្រមបង់ប្រាក់ចំនួន ១០២លានដុល្លារសម្រាប់ការសម្អាត**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សូមព្រះបរមរាជានុញ្ញាតផ្ញើសារថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យខួបគម្រប់ ២០ឆ្នាំ នៃការយាងគ្រងរាជសម្បត្តិ**យុវជនថា ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងជំនាញសំណង់សុីវិល ជាជំនាញមានសក្តានុពលលើទីផ្សារកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី**ក្រសួងការងារ និងអង្គការប៊្លូម អាស៊ា ចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»

ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»

ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង «ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សរុប២៣នាក់ ស្រី០៨នាក់។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចជា៖

១. ដើម្បីប្រកាសសមាសភាពនៃក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង (PAG) និងកំណត់លក្ខខណ្ឌការងាររបស់ (PAG) រួមទាំងតួនាទី និងការទទួលខុសត្រូវរបស់ PAG ផងដែរ។

២. ដើម្បីធ្វើបច្ចុប្បន្នភាពអំពីលទ្ធផល បញ្ហាប្រឈមនានារបស់គម្រោង ទទួលយកអនុសាសន៍ពីកិច្ចប្រជុំ សម្រាប់កែលម្អការអនុវត្តគម្រោង។

៣. ដើម្បីរៀបចំទស្សនកិច្ចសិក្សាដោយចុះពិនិត្យជាក់ស្តែងសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីបរិយាកាស ការងារ លទ្ធផល និងបញ្ហាប្រឈមជាក់ស្តែងរបស់គម្រោង ៕

អត្ថបទដែលជាប់ទាក់ទង