អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៤
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ឆ្នាំ២០២៤។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលស្ដីទីសាលាខេត្ត លោក លោកស្រី នាយករងរដ្ឋបាល លោកនាយកទីចាត់ការទាំង៥ កងកម្លាំងទាំង៣ លោកប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត លោកស្រីអនុប្រធានអង្គភាពលទ្ធកម្មខេត្ត លោកអភិបាលក្រុងស្រុកទាំង៩ និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ដែលប្រារព្ធឡើងនៅសាលប្រជុំ កង ហ៊ាង ជាន់ទី១ អាគាររដ្ឋបាលខេត្ត ៕