**រដ្ឋមន្រ្តីសុខាភិបាល៖ ក្មួយៗនិស្សិតទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងមកអភិវឌ្ឍប្រទេស និងចែករំលែកដល់ប្អូននិស្សិតជំនាន់ក្រោយ**សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចធិបតី ណែនាំបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យរាល់ការដាក់ចេញគោលការណ៍ និងនីតិវិធីបែបបទនានា ដោយបង្កលក្ខណៈងាយស្រួល ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍**ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាខេត្តGyeongsangbuk-do**សម្តេចធិបតី ណែនាំឱ្យក្រសួងការបរទេស រៀបចំបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ប្រទេសចិន**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣**កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ**ម្ចាស់ជ័យលាភីលេខ១ និពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ**ឆេះរោងចក្រ ផលិតក្រដាសកាតុង នៅសង្កាត់ចោមចៅទី២ អាជ្ញាធរប្រើប្រាស់ទឹកពន្លត់អស់ជិត២០០រថយន្ត ទើបរលត់ទៅវិញ**ក្រសួងមហាផ្ទៃ ប្រកាសបដិសេធចំពោះការប្រឌិតព័ត៌មានរបស់ក្រុម MMO ពាក់ព័ន្ធការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងបង្ខំឲ្យធ្វើការ Call Center ខុសច្បាប់**ចៅក្រមសាលាដំបូងខេត្តកណ្តាល ចេញដីកាឃុំខ្លួនជនត្រូវចោទ ៩នាក់ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀន**អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីការផ្គត់ផ្គង់ ACCESSORIES & SPARE PART ចំនួន ១១មុខ (កញ្ចប់ទី២៣) ជូននាយកដ្ឋានអាជីវកម្ម ចែកចាយ (ផែនការឆ្នាំ2024)**នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង**ទីក្រុងបាងកក និងឈៀងម៉ៃ ក្លាយជាទីក្រុងកំពូលទាំង៥០ ទូទាំងពិភពលោកសម្រាប់ការបំពុលដោយភាគល្អិតធូលីតូចៗ**សូមបង្កើនការប្រុងប្រយ័ត្ន! ក្រុមជនខិលខូចចាប់ផ្ដើមប្រើវិធីសាស្ដ្រផលិតមាសក្លែងក្លាយ ចរាចរលក់ចែកចាយលើបណ្តាញសង្គម**រុស្ស៊ី នឹងរឹបអូស និងបង្កកទ្រព្យសម្បត្តិទាំងអស់ របស់ប្រទេសលោកខាងលិច**សមិទ្ធផលផ្ទះ ២ខ្នង និងអណ្តូង ៣ផ្សេងទៀត ជាព្រះរាជអំណោយរបស់ សម្តេចម៉ែ តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនប្រជានុរាស្ត្រ រស់នៅតំបន់ឆ្ងាយដាច់ស្រយាលជាប់ព្រំដែន កម្ពុជា-ឡាវ-ថៃ**អគ្គនាយកដ្ឋានពន្ធនាគារ រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ឯកឧត្ដម ងិន ឆាយ៖ កម្ពុជា មានដីអាចដាំដុះដំណាំស្វាយចន្ទីប្រមាណ ១,២៤លានហិកតា ហើយជាប់លេខ៣ ធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីលើពិភពលោក

នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់លោកផ្ទាល់តែម្តង

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់ព័ត៌មាន ចេញពីទូរទស្សន៍រដ្ឋ CBC News បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau កំពុងប្រឈមមុខ នឹងការប្រឆាំងពីគណបក្សរបស់គាត់ផ្ទាល់តែម្តង។

តាមប្រភពដដែល បានឲ្យដឹងថា សមាជិកសភាជាង ២០នាក់ មកពីគណបក្សសេរីនិយមដែលដឹកនាំដោយ Trudeau បានសរសេរលិខិត សុំឱ្យគាត់ចុះចេញពីតំណែង ឬប្រឈមនឹងផលវិបាក ជាច្រើននិតជាបន្តបន្ទាប់ ។

សមាជិកសភា បានផ្តល់ពេលវេលាដល់លោក Trudeau នៅថ្ងៃទី២៨ខែតុលាដើម្បីធ្វើការសម្រេចចិត្ត របស់គាត់ហើយ លោក Wayne Long សមាជិកសភាសេរី និយមបានប្រាប់ CBC ថា ៖អ្វីដែលល្អបំផុត សម្រាប់គណបក្សរបស់យើង គឺការផ្លាស់ប្តូរការដឹកនាំនៅពេលនេះ។

ទោះជាយ៉ាងណា ក៏ដោយ លោក Trudeau បានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ៖ គណបក្សគឺរឹងមាំនិងឯកភាពទាំងដែល មេដឹកនាំកាណាដា បាននិយាយម្តងហើយម្តងទៀតថា គាត់គ្រោងនឹងដឹកនាំគណបក្ស ចូលទៅក្នុងការបោះឆ្នោតបន្ទាប់នៅឆ្នាំ២០២៥ ។

គួរឲ្យដឹងដែរថារយៈពេលបួនឆ្នាំចុងក្រោយ របស់លោក Trudeau ក្នុងឋានៈជាប្រមុខរដ្ឋាភិបាលត្រូវបានរងការវាយប្រហារដោយ Covid-19 និងបញ្ហាសេដ្ឋកិច្ច។ អតិផរណា និងអត្រាការប្រាក់កាន់តែខ្ពស់បានបំផ្លាញ អំណាចទិញរបស់ប្រជាជនកាណាដា ចាប់តាំងពីឆ្នាំ២០២២ ជាពិសេសសម្រាប់គ្រួសារដែលមានចំណូលទាប នេះបើយោងតាមរបាយការណ៍សភា ដែលចេញផ្សាយនៅដើមខែនេះ៕

អត្ថបទដែលជាប់ទាក់ទង