**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

ម្ចាស់ជ័យលាភីលេខ១ និពន្ធបទចម្រៀង «ម្លប់សក្ការៈ» ក្នុងការប្រកួតចម្រៀងអបអរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រ ត្រូវគណៈកម្មការដកហូតវិញដោយសារខុសលក្ខិន្ដកៈ

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅក្រសួងព្រះបរមរាជវាំង និងគណៈកម្មការរៀបចំការប្រកួតតែង កំណាព្យ និងចម្រៀងដើម្បី «អបអរសាទរព្រះរាជពិធីខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» បានសម្រេចដកហូតនូវជ័យលាភីលេខ១ ពីបទចម្រៀង «ម្លប់សក្ការៈ» ដែលបាននិពន្ធ និងដាក់មកប្រកួតដោយ កញ្ញា ប៉ុល ឆម៉ាលីន។

ក្នុងសេចក្ដីជូនដំណឹងបានអះអាងថា បេក្ខជនរូបនេះបានយកបទចម្រៀង «ម្លប់សក្ការៈ» ដែលជាកម្មសិទ្ធបញ្ញារបស់កម្មវិធីទៅផលិតជាវីដេអូ និងបានប្រើប្រាស់ និមិត្តសញ្ញារបស់ សហភាពសហព័ន្ធយុវជនកម្ពុជា មូលនិធិមុទិតា ព្រមទាំង ព្រះរាជសង្ហារព្រះមហាក្សត្រ ដោយគ្មានការអនុញ្ញាត និងផ្ដល់លទ្ធភាពឲ្យតតិយជនយកទៅប្រើប្រាស់ជាផលប្រយោជន៍ឯកជន តាមរយៈការផលិតវីដេអូទៅផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook និង Tiktok។

ទង្វើនេះត្រូវបានចាត់ទុកថា ជាការបំពានលក្ខខណ្ឌនៃការប្រកួត ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ប្រការ២ ចំណុច ២.ឈ និងបទបញ្ជាផ្ទៃក្នុងរបស់កម្មវិធី ព្រមទាំងជាការមិនគោរពដល់ស្ថាប័ន ស.ស.យ.ក. បម្រើការនៅក្រសួងព្រះបរមរាជវាំង ក៏ដូចជាគណៈកម្មការរៀបចំកម្មវិធី នេះជាការប្រមាថដល់ស្ថាប័នព្រះ បរមរាជវាំង និង ដល់ព្រះចេស្តារបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ កញ្ញា ប៉ុល ឆម៉ាលីន ឬ បុគ្គលដទៃទៀត មិនត្រូវបានអនុញ្ញាតឲ្យយកទំនុកច្រៀង (LYRIC) ឬ ខ្លឹមសារអត្ថន័យចម្រៀង និងបទភ្លេង (MELODY) ដែលធ្លាប់បានដាក់ ចូលប្រកួតទៅបន្តប្រើប្រាស់ ផ្សព្វផ្សាយបន្ត ដាក់បង្ហាញចេញក្នុងកម្មវិធីផ្សេងទៀត ឬនៅតាមទីសាធារណៈ ឬ ភ្ជាប់ ជាមួយគោលបំណងអាជីវកម្ម និង/ឬ សកម្មភាពផ្សេងៗជាដាច់ខាត។ ជាពិសេសមិនអនុញ្ញាតឲ្យប្រើប្រាស់បទចម្រៀងនេះក្នុងនាមជាជ័យលាភីនៃកម្មវិធីរបស់ ស.ស.យ.ក. បម្រើការនៅក្រសួងព្រះបរមរាជវាំងនោះឡើយ។

ក្នុងករណីដែលមានការបំពាន ឬ/និងការណ៍ណាមួយដែលអនុវត្តន៍ ដោយបុគ្គលណាម្នាក់ ឬច្រើននាក់បាន ប្រព្រឹត្តផ្ទុយពីការជូនដំណឹងនេះដោយគ្មានការអនុញ្ញាតជាមុន ស.ស.យ.ក. បម្រើការនៅក្រសួងព្រះបរមរាជវាំង សូមរក្សាសិទ្ធិពេញលេញក្នុងការអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង