ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាការរៀបចំបញ្ជីកម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅបន្ទប់ប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តម លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបជូនដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ១៨២ លេខ១៨៣ និងលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ស្ដីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានប្រគល់និងធ្វើប្រតិភូកម្មមុខងារថ្មីៗជាច្រើនបន្ថែមទៀតទៅដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងនោះក៏មានការផ្ទេរមុខងារនៃការផ្តល់សេវារដ្ឋបាលផងដែរ ៕