ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ សាលប្រជុំសាលាខេត្តស្ទឹងត្រែង ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញដឹកនាំកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។
របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងគោលការណ៍ណែនាំផ្នែកគោលនយោបាយ និងប្រតិទិនសម្រាប់ការកសាងផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ (២០២៥-២០២៩) និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២៥-២០២៧)។
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារសម្រាប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ប្រចាំឆ្នាំ២០២៤៕