សម្ដេចធិបតី៖ ឆ្នាំរោងតែងទឹកធំ តែឆ្នាំនេះជាសំណាងល្អសម្រាប់កម្ពុជា ទឹកមិនសូវធំ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំរោងតែងទឹកធំ តែឆ្នាំនេះជាសំណាងល្អសម្រាប់កម្ពុជា ទឹកមិនសូវធំ ក្នុងនោះប្រទេសចំនួន៥នៅជុំវិញកម្ពុជា បានរងផលប៉ះពាល់ខ្ពស់ពីទឹកជំនន់។
សម្ដេចធិតីបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតី អបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី បានថ្លែងអំណរគុណដល់ទេសរដ្ឋមន្ត្រី គន់ គីម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានឆ្លើយតបទាន់ពេលវេលារាល់ពេលមានគ្រោះមហន្តរាយផងដែរ៕