ក្រសួងមហាផ្ទៃ បន្តរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្ដីព្រាងប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃសុក្រទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្តម ប៊ុន ហុនរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជេីញជាសហប្រធានបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សា លើសេចក្តីព្រាងប្រកាស ស្តីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ត្រីនគរបាលជាតិកម្ពុជា។
កិច្ចប្រជុំនេះដែរក៏មានការអញ្ជេីញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយករងចំណុះអគ្គនាយកដ្ឋានធនធានមនុស្សជាច្រេីនរូបទៀតផងដែរ ៕