**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ ជានិច្ចកាល ប្រទេសចិនតែងតែផ្តោតការយកចិត្តទុកដាក់ដល់ប្រទេស”សកលខាងត្បូង”និងចាក់ឫសក្នុងប្រទេស”សកលខាងត្បូង”

នៅថ្ងៃទី ២៤ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ”BRICS បូក” ដោយលើកឡើងនូវគំនិតផ្តួចផ្តើមបីចំណុច ពោលគឺ ប្រកាន់ខ្ជាប់សន្តិភាពនិងសម្រេចបាននូវសន្តិសុខរួម ស្តារការអភិវឌ្ឍឡើងវិញនិងសម្រេចបាននូវវិបុលភាពជាទូទៅ រួមគ្នាស្តារអរិយធម៌ឡើងវិញនិងសម្រេចបាននូវភាពពិពិធកម្មនិងភាពសុខដុមរមនា ហើយបានធ្វើបទបង្ហាញពីការអនុវត្តនិងវិវឌ្ឍរីកចម្រើននៃគំនិតផ្តួចផ្តើមសន្តិសុខសកល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកល ព្រមទាំងបានប្រកាសពីវិធានការមួយចំនួនដែលប្រទេសចិននឹងចាត់ក្នុងការជំរុញការអភិវឌ្ឍនៃប្រទេស”សកលខាងត្បូង”ដែលបណ្តាលឱ្យសហគមន៍អន្តរជាតិមានការពិភាក្សាយ៉ាងក្ដៅគគុក ។
ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំបំផុតលើពិភពលោក ជានិច្ចកាល ប្រទេសចិនតែងតែជាសមាជិកដ៏មុតមាំនៃប្រទេស”សកលខាងត្បូង”ដែលបានជំរុញដល់ការអភិវឌ្ឍរួមនៃប្រទេស”សកលខាងត្បូង”និងផ្តល់នូវគំនិតថ្មីនិងកម្លាំងថ្មី ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ។ នាពេលបច្ចុប្បន្ននេះ គំនិតផ្តួចផ្តើមសន្តិសុខសកលទទួលបានសមិទ្ធផលយ៉ាងសំខាន់ក្នុងវិស័យជាច្រើនដូចជា ការគាំពារស្ថិរភាពក្នុងតំបន់ជាដើម បន្ទាប់ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលត្រូវបានលើកឡើងអស់រយៈពេល ៣ ឆ្នាំមក យើងបានចាប់ដំណើរការនូវគម្រោងជាង១១០០ ក្នុងទំហំជិត ២០ ប៊ីលានដុល្លារអាមេរិក មានប្រទេសចំនួនជាង៨០បាន ចូលរួមក្នុងអនុកម្មការសមមិត្តនៃសេចក្ដីផ្ដួចផ្ដើមអភិវឌ្ឍន៍សកល។
នៅក្នុងកិច្ចប្រជុំសន្ទនាថ្នាក់ដឹកនាំ”BRICS បូក”លើកនេះ គំនិតផ្តួចផ្តើមបីចំណុចដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping បានស៊ីសង្វាក់គ្នានឹងគំនិតផ្តួចផ្តើមសកលធំចំនួនបីដោយឡែកពីគ្នាដែលមានសារសំខាន់ជាក់ស្តែងដ៏ខ្លាំងក្លា ។ នាពេលបច្ចុប្បន្ននេះ វិបត្តិអ៊ុយក្រែននិងការប៉ះទង្គិចនៅតំបន់ហ្កាហ្សាបានអូសបន្លាយជាបន្តបន្ទាប់ ការពារនិយមកំពុងងើបឡើងវិញនៅទូទាំងពិភពលោក គម្លាតរវាងប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍កាន់តែរីកធំជាបន្តបន្ទាប់ ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ ។ ក្នុងបរិបទបែបនេះ យន្តការ BRICS បានដឹកនាំកិច្ចសហប្រតិបត្តិការនៃប្រទេស”សកលខាងត្បូង”ឱ្យសម្របទៅនឹងតម្រូវការជាក់ស្តែង ហើយក៏សមស្របនឹងក្តីរំពឹងរួមផងដែរ ។
បច្ចុប្បន្ននេះ សមាមាត្រនៃប្រទេស”សកលខាងត្បូង”មានចំនួនលើសពី ៤០ ភាគរយនៃសេដ្ឋកិច្ចពិភពលោក ក្នុងនោះ ទំហំសេដ្ឋកិច្ចសរុបនៃមហាគ្រួសារប្រទេស BRICS ប្រហែលត្រូវជា ៣០ ភាគរយនៃទំហំសេដ្ឋកិច្ចសរុបរបស់សេដ្ឋកិច្ចពិភពលោក ហើយ”បណ្តាប្រទេសឈានមុខ”បានបន្តជំរុញកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនៃប្រទេស”សកលខាងត្បូង” ។
“វិបុលភាពជាទូទៅ”គឺជាគោលដៅរួមនៃប្រទេស”សកលខាងត្បូង” ។ នៅពេលមុននេះមិនជាយូរប៉ុន្មាន ប្រទេសចំនួន ១៥ ក្នុងនោះបូករួមទាំងប្រទេសចិន រុស្ស៊ីនិងប្រេស៊ីលជាដើមបានរួមគ្នាចេញផ្សាយ«គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិនៃការធ្វើឧស្សាហូបនីយកម្មបែបថ្មី» ហើយកិច្ចសហប្រតិបត្តិការ BRICS បានក្លាយជា”ប៊ូតុងចុចពន្លឿនល្បឿន”សម្រាប់ការអភិវឌ្ឍនៃប្រទេស”សកលខាងត្បូង” ។
ការធ្វើទំនើបភាវូបនីយកម្មគឺជាការស្វែងរករួមរបស់មនុស្សគ្រប់រូប ។ សន្និសីទពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានធ្វើការចាត់ចែងរៀបចំជាប្រព័ន្ធចំពោះការធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដែលមុខជានឹងផ្តល់កាលានុវត្តភាពកាន់តែច្រើនជូនដល់សកលលោក ។ ការធ្វើឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗនិងមនុស្សគ្រប់ៗគ្នា ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ នេះគឺជាទិសដៅខិតខំប្រឹងប្រែងរបស់ចិន ហើយក៏ជាគោលដៅនៃការរួមសាមគ្គីគ្នានិងធ្វើកិច្ចសហប្រតិបត្តិការនៃប្រទេស”សកលខាងត្បូង”ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង