**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់**មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ច ប្រជុំគណៈកម្មការហិរញ្ញប្បទានសុខាភិបាល**ក្រុមហ៊ុន Google និងក្រុមហ៊ុនមេតា ជំរុញឱ្យអូស្ត្រាលី ពន្យារពេលលើការអនុម័តសេចក្តីព្រៀងច្បាប់ហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម១៦ឆ្នាំ**សម្តេចធិបតី ណែនាំឱ្យបន្តអនុវត្ត និងស្វែងរកដំណោះ ស្រាយសមស្រប ដើម្បីពន្លត់បញ្ហានានា ដែលនៅ សេសសល់នៅតំបន់អង្គរ**សម្តេចធិបតី៖ រយៈពេល១៥ខែកន្លងមកនេះ រាជរដ្ឋាភិបាលមិនបានដេកមើលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ចាញ់បោកក្រុមវិនិយោគបានការប្រាក់ខ្ពស់នោះទេ**សម្តេចធិបតី៖ គ្មានការកែសម្រួលព្រំដីនៅតំបន់លិចទឹកបឹងទន្លេសាបទៀតនោះទេ**សម្ដេចធិបតី៖ មានគណបក្សមួយចំនួន ធ្លាប់ឃោសនាថា បើសិនជាគេឈ្នះឆ្នោត គេនឹងផ្តល់កម្មសិទ្ធិដីធ្លីមុនសម័យសង្រ្គាមឡើងវិញជូនពលរដ្ឋ**សកម្មភាពគ្រប់គ្រងការបញ្ចេញឧស្ម័នមេតានរបស់ប្រទេសចិនបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នមេតានសកល**សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ អ្នកទិញផ្ទះ តម្លៃក្រោម ៧ម៉ឺនដុល្លារ គឺរួចពន្ធប្រថាប់ត្រា**ប្រមុខរាជរដ្ឋាភិបាល៖ ករណីវិវាទដីធ្លី មិនត្រូវអង្គុយចាំបក់ផ្សែង គឺត្រូវតែពន្លត់ភ្លើងជាបន្ទាន់**លោក Li Qiang ជួបសំណេះសំណាលជាមួយតំណាងសហគ្រាសដែលចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរ**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដោះស្រាយបញ្ហារឿងផ្ទះបុរី បើដោះស្រាយមិនស្រួលទេ អាចនឹងក្លាយជារឿងនយោបាយ

អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យពិនិត្យនៅទីតាំងត្រៀមរៀបចំពិធីរត់ភ្លើងគប់ ដើម្បីអបអរសាទរពិធី បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

ភ្នំពេញ៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំក្រុមការងាររួមមានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកៀនស្វាយ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យនៅទីតាំងត្រៀមរៀបចំពិធីរត់ភ្លើងគប់ ខេត្តកណ្តាល ដើម្បីអបអរសាទរពិធី បើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ត្រង់ចំណុចការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលស្ថិតក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ។

ក្នុងការចុះត្រួតពិនិត្យនេះ លោក ប៊ុន ផេង បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវ ត្រៀមរៀបចំទីធ្លាសម្រាប់រៀបចំពិធីនេះឱ្យបានសមស្រប ត្រូវគិតគូរទៅលើការរៀបចំរបៀបរៀបរយរបស់សមាសភាពដែលត្រូវចូលរួមឱ្យបានល្អប្រសើរ ច្បាស់លាស់ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំបច្ចេកទេសនៃការកាន់ភ្លើងគប់ និងការរត់ពីចំណុចមួយទៅចំណុចមួយឱ្យបានរលូន។

ជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វើការផ្ដាំផ្ញើដល់មន្ទីរព័ត៌មានខេត្តកណ្ដាល ត្រូវត្រៀមក្រុមការងារផ្នែកបច្ចេកទេសថត រូបនៅផ្ទាល់ដី និងការថតរូបពីលើអាកាស ព្រមទាំងចំនុចសំខាន់ៗ នៃអ្នកចូលរួមពេលក្បួនដង្ហែ ធ្វើយ៉ាងណាឱ្យមានលក្ខណកាន់តែល្អប្រសើរ ដើម្បីត្រៀមលក្ខណៈសម្បត្តិ នាពិធីរត់ភ្លើងគប់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខ។

សូមជម្រាបថា បន្ទាប់ពីធ្វើដំណើរឆ្លងកាត់ខេត្តទាំង៤ រួមមានខេត្តកែប ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ភ្លើងគប់កីឡាជាតិ នឹងបន្តដំណើរទៅកាន់ខេត្តកណ្តាល ត្រង់ចំនុចទីតាំងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៣០ ខែតុលាខាងមុខនេះ រួចនឹងបន្តចេញដំណើរទៅកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបើកផ្លូវការនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

គួររំលឹកផងដែរថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយពិធីបើកជាផ្លូវការ នឹងធ្វើឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកម្មវិធីកីឡាជាតិលើកទី៤នេះដែរ បានកំណត់យកប្រភេទកីឡាចំនួន៣៦ លើ ៣២៨វិញ្ញាសា និងកីឡាជាតិជនពិការបានកំណត់យកចំនួន ១៣ប្រភេទកីឡា លើ៥៥វិញ្ញាសា និងមានការចូលរួមចុះឈ្មោះប្រកួតពី២៥រាជធានី-ខេត្ត និងក្រសួងចំនួន០៣ ក្នុងនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕

អត្ថបទដែលជាប់ទាក់ទង