**ឯកឧត្ដម ប៊ូ ជុំសេរី៖ ទីភ្នាក់ងារព័ត៌មានចិន Xinhua ចាត់ទុកព្រះរាជពិធីបុណ្យអុំទូកខ្មែរជាពិធីបុណ្យរីករាយបំផុតនៅអាស៊ីអាគ្នេយ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ស ខេង អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេច ឃួន សុដារី អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រកាសលទ្ធផលការប្រណាំងទូក “គូពិសេស” នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក**ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីព្រះរាជពិធីកាត់ព្រ័ត្រ និងចាប់កូនខ្លែង បិទបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់

ជប៉ុន អាមេរិក និងកូរ៉េខាងត្បូង ព្រួយបារម្មណ៍ ចំពោះការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅរុស្ស៊ី

តូក្យូ៖ សេតវិមានបានឲ្យដឹងថា មន្ត្រីសន្តិសុខជាតិកំពូលនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង អំពីការដាក់ពង្រាយកងទ័ពនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ដែលអាចចូលរួមក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។

ប្រភពបានឲ្យដឹងថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមនៅទីក្រុងវ៉ាស៊ីនតោនជាមួយសមភាគីជប៉ុន Takeo Akiba និងកូរ៉េខាងត្បូង Shin Won Sik រៀងៗខ្លួនថា សកម្មភាពបែបនេះអាចពង្រីកឥទ្ធិពលសន្តិសុខ នៃសង្រ្គាមលើសពីតំបន់អឺរ៉ុប និងចូលទៅក្នុង តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នៅមុនថ្ងៃនៃកិច្ចពិភាក្សារបស់ពួកគេ មន្ត្រីម្នាក់បាននិយាយថា គោលបំណងសំខាន់មួយនៃកិច្ចប្រជុំគឺរក្សាកិច្ចសហប្រតិបត្តិការត្រីភាគី ដែលបានធ្វើឱ្យស៊ីជម្រៅក្រោមការគ្រប់គ្រងរបស់លោក Biden ដោយមិនគិតថាអ្នកណាឈ្នះការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកានោះទេ។

ខណៈពេលដែលការបញ្ជាក់ពីការតាំងចិត្តរបស់ពួកគេក្នុងការបង្កើតកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងយុគសម័យថ្មីនៃភាពជាដៃគូត្រីភាគី សេតវិមានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខបានពិភាក្សាអំពីជំហានបន្ទាប់នៅក្នុងកិច្ចសហប្រតិបត្តិការបីផ្លូវ រួមទាំងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់រ៉ែសំខាន់ៗ។

ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសទាំងបីគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីនៅចុងឆ្នាំនេះ មុនពេលលោក បៃដិន ចាកចេញពីតំណែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានឲ្យដឹងថា ទីប្រឹក្សាក៏បានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងខ្លាំងរបស់ប្រទេសរបស់ពួកគេចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយកម្លាំងនៅក្នុងដែនទឹកឥណ្ឌូប៉ាស៊ីហ្វិក ដោយលើកឡើងថា ប្រទេសចិនស្ថិតក្នុងចំណោមប្រធានបទដែលកំពុងពិភាក្សា។

អត្ថបទដែលជាប់ទាក់ទង