**គិតត្រឹមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី បានចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ បានប្រមាណជាង៨លានបណ្ណ**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំត្រីភាគីពិនិត្យគម្រោងនានានៃយុទ្ធសាស្ត្រកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប**ឯកឧត្តម សួស យ៉ារ៉ា៖ ធម្មនុញ្ញសន្តិភាពសកល ក្លាយជាឯកសារសាធារណៈសម្រាប់ផ្ដល់គោលនយោបាយជូនទៅប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីកសាងសន្តិភាព**ក្រសួងសុខាភិបាល បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងថែទាំទារកទើបកើត**រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពផលិតគ្រាប់ពូជស្រូវ និងចូលរួមច្រូតស្រូវ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ក្នុងឱកាសដែលត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី២ នៃព្រឹទ្ធសភា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរជូន ឯកឧត្តម អ៊ុច បូររិទ្ធ ក្នុងឱកាសដែលត្រូវបានសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ នៃព្រឹទ្ធសភា**ឆៀកចល័តនៅខេត្តកែប ពោធិ៍សាត់ ស្ទឹងត្រែង កោះកុង កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី២៩ វិច្ឆិកា**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៦ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូល សេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់ចិនជាសកល**រដ្ឋមន្រ្តីសុខាភិបាល ចូលរួមជាបុគ្គលិកមណ្ឌលសុខភាពម្នាក់ ក្នុងពេលចុះផ្ទាល់នៅមណ្ឌលសុខភាពសៀមរាប**មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ត្រូវបានបើកជាផ្លូវការហើយនៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកានេះ**ក្រសួងអប់រំ ជូនដំណឹងស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦**សម្តេច ឃួន សុដារី៖ ការធ្វើដំណើរមកចូលរួមកិច្ចប្រជុំ IPTP របស់ប្រធានរដ្ឋសភាសៅតូម៉េ ព្រីនស៊ីប ពីទ្វីបអាហ្រ្វិកនៅកម្ពុជា បានបង្ហាញពីឆន្ទៈស្រឡាញ់សន្តិភាពដ៏ជ្រាលជ្រៅ**ខេត្តត្បូងឃ្មុំ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបបង់ពាសវាលពាសកាល**អនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត**តើអ្នកដឹងទេថា ការផលិត កាន់កាប់ ចែកចាយ លក់ ជួល ដាក់តាំងបញ្ចាំងឬបង្ហាញ នៅទីសាធារណៈ បណ្តាញសង្គម និងអ៊ីនធឺណិតនូវរូបភាព និងវីដេអូអាសអាភាស ជាពីសេសសម្ភារៈអាសអាភាសនៃកុមារ គឺជាអំពើខុសច្បាប់?**ន័រវែស ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ប្រគល់ផ្ទះមនុស្សធម៌ទី ២២ ជូនទុរគតជនម្នាក់ នៅស្រុកចំការលើ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមរួមនិង ព្រះវត្តមានព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ និងលោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកប្រតិបត្តិ ព្រមទាំងអ្នកពាក់ព័ន្ធ បាននិមន្តនិង អញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី ២២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជា ខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ជូនទុគតជនជរាគ្មានទីពឹង ឈ្មោះ បួ កប អាយុ ៥៩ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ។

គួររំលឹកថា លោកតា បួ កប រស់នៅម្នាក់ឯង គ្មានប្រពន្ធ កូន ទេ ។ គាត់ជាអតីតយុទ្ធជន ធ្លាប់បម្រើការក្នុងអង្គភាពយោធា ស្រុកចំការលើ ហើយបានរំសាយក្នុងឆ្នាំ១៩៨៥ ដោយពុំទទួលបានរបបគោលនយោបាយអ្វីឡើយ។ កន្លងមក ធ្លាប់រស់នៅជាមួយបងប្រុស ក្នុងភូមិនេះដែរ ប៉ុន្តែដោយសារគាត់មានសតិមិនសូវគ្រប់ ធ្ងន់ត្រចៀក ហើយមិនចេះរកស៊ីទៀត ធ្វើអោយការរស់នៅមិនចុះសម្រុងគ្នា។ ម៉្លោះហើយ គាត់ចេះតែដើររស់នៅជាមួយអ្នកជិតខាង រហូតត្រូវបានក្រុមគ្រួសារ លោក ម៉េត គឿន អាណិតមកនៅក្នុងដីភូមិរបស់ខ្លួន ដោយបានសង់ជាកូនខ្ទមតូចមួយ ដែលដំបូលនិងជញ្ជាំងបិទបាំងដោយស្លឹកត្នោត ជាជម្រកអោយគាត់។សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងនិងម្ចាស់ដី ប៉ុណ្ណោះ។ទុរគតជនជរា រូបនេះ ពុំមានដីផ្ទាល់ ខ្លួនទេ តែដោយក្តីអាណិតអាសូរ លោក ម៉េត គឿន សុខចិត្តបរិច្ចាគ ដីភូមិរបស់គាត់ទំហំ ១០ម × ១២ម ជូន លោកតា បួ កប រស់នៅអស់មួយ ជីវិត តែមិនប្រគល់អោយជាកម្មសិទ្ធិទេ។ ទោះជាយ៉ាងណាក្តីដោយសារជីវភាពក្រខ្សត់ពេក ទុរគតជនជរារូបនេះ ពុំមានលទ្ធភាពទាល់តែសោះ ក្នុងការសង់ផ្ទះស្នាក់នៅ បានឡើយ។

តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើ សុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២,០០០,០០០រៀល រួមទាំងបន្ថែមអណ្តូងស្នប់ ១ទៀត ជាថវិកាបដិភាគ របស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជន ជូនលោកតា បួ កប សម្រាប់ស្នាក់នៅ តទៅ។

ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូន ទុរគតជនជរា រូបនេះ សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០រៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង