**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យនវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ

អេហ្ស៊ីបស្នើឱ្យមានបទឈប់បាញ់នៅហ្គាហ្សារយៈពេលពីរថ្ងៃសម្រាប់ការដោះដូរអ្នកទោសចំណាប់ខ្មាំង

អេហ្ស៊ីប៖ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel-Fattah al-Sisi បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសអេហ្ស៊ីបបានស្នើឱ្យមានបទឈប់បាញ់រយៈពេលពីរថ្ងៃនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល ៤នាក់ជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួននៅក្នុងប្រទេសអ៊ីស្រាអែល។

លោកប្រធានាធិបតី បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានរួមថា ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ អេហ្ស៊ីបបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយស្នើគំនិតផ្តួចផ្តើមមួយក្នុងគោលបំណងជំរុញឱ្យស្ថានការណ៍ទៅមុខ និងឈប់បាញ់រយៈពេលពីរថ្ងៃ ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែល ៤នាក់ជាមួយអ្នកទោសប៉ាឡេស្ទីនមួយចំនួននៅក្នុងពន្ធនាគារអ៊ីស្រាអែល។ នៅទីក្រុងគែរ ជាមួយប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune។

លោកបានបន្ថែមថា ការចរចានឹងចាប់ផ្តើមក្នុងរយៈពេល ១០ថ្ងៃ ដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយ និងធានាការបញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សា។

ប្រធានាធិបតីអេហ្ស៊ីបក៏បានច្រានចោលការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនជាតិប៉ាឡេស្ទីននៅខាងក្រៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានព្រមានថាប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាកំពុងទទួលរងពីការឡោមព័ទ្ធយ៉ាងធ្ងន់ធ្ងរដែលអាចនាំទៅរកភាពអត់ឃ្លាន។

ទាក់ទងនឹងវិបត្តិលីបង់ លោកប្រធានាធិបតី បានយល់ព្រមជាមួយសមភាគីអាល់ហ្សេរី លើភាពចាំបាច់នៃការមិនពង្រីកជម្លោះនៅក្នុងតំបន់ និងឈានដល់បទឈប់បាញ់។

សម្រាប់ផ្នែករបស់គាត់ ប្រធានាធិបតីអាល់ហ្សេរីបាននិយាយថា ប្រជាជននៅតំបន់ហ្គាហ្សាកំពុងរងទុក្ខវេទនានៃការប្រល័យពូជសាសន៍ពេញលេញ។

លោកបានកត់សម្គាល់ថា ប្រទេសរបស់លោកកំពុងធ្វើការជាមួយអេហ្ស៊ីប ដើម្បីជួយសម្រួលបទឈប់បាញ់ ដែលនឹងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទៅដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដោយបង្ហាញពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ស៊ីស៊ីក្នុងការឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីបដែលហែកហួរដោយសង្រ្គាម។

លោក Tebboune បានឲ្យដឹងថា អាល់ហ្សេរីកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីឈានដល់ដំណោះស្រាយមួយ ឬយ៉ាងហោចណាស់បញ្ឈប់ការប្រល័យពូជសាសន៍។

អ៊ីស្រាអែលបាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០នាក់ត្រូវបានសម្លាប់ និងប្រហែល ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។

អត្ថបទដែលជាប់ទាក់ទង