កម្ពុជាសម្ពោធជើងហោះហើរទី១របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline រវាងទីក្រុងភ្នំពេញ និងទីក្រុងហាណូយ
ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃអាទិត្យទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជើងហោះហើរទី១របស់ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline រវាងទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រធានក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុន SCA និងភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
នេះជាសមិទ្ធផលថ្មីមួយទៀតក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូនផ្លូវអាកាសរវាងប្រទេសទាំងពីរ ៕