ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម ជា ចាន់តូ ត្រូវបានតម្កល់និងធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១៣៥ ផ្លូវម៉ាស៊ីនទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕