**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក

ប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី ចង់ឱ្យអគារសំខាន់ៗទាំងអស់របស់រដ្ឋាភិបាល និងអគារសភា នៅឯរដ្ឋធានីថ្មី មានតម្លៃ ៣២ពាន់លានដុល្លារ សង់រួចរាល់ក្នុងពេល ៤ឆ្នាំទៀត

ហ្សាការតា៖ រដ្ឋមន្រ្តីម្នាក់ក្នុងជួរគណៈរដ្ឋមន្រ្តីនៅប្រទេសឥណ្ឌូណេស៉ី បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៉ីថ្មី លោក Prabowo Subianto ចង់សាងសង់ឱ្យរួចរាល់ជាស្ថាពរ នូវអគារសំខាន់ៗទាំងអស់របស់រដ្ឋាភិបាល និងអគាររបស់សភា នៅឯរដ្ឋធានីថ្មីដែលមានតម្លៃ៣២ពាន់លានដុល្លារ ក្នុងរយៈពេល៤ឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤។

គម្រោងរដ្ឋធានីថ្មីខាងលើ ដែលជាគំនិតផ្តួចផ្តើមរបស់អតីតប្រធានាធិបតី លោក Joko Widodo មានបំណងរើរដ្ឋធានីបច្ចុប្បន្ន ចេញពីទីក្រុងហ្សាការតានៃកោះជ្វា ដែលកំពុងប្រឈមនឹងការលិច ទៅក្រោមផ្ទៃសមុទ្រដោយសន្សឹមៗ ព្រមទាំងបញ្ហាកកស្ទះខ្លាំង ទៅកាន់​ទីក្រុង Nusantara ដែលស្ថិតនៅលើកោះ Borneo។

បើតាមរដ្ឋមន្រ្តីរុក្ខាប្រមាញ់ឥណ្ឌូណេស៉ី លោក Raja Juli Antoni លោក Prabowo ថែមទាំងសង្ឃឹមថា ពិធីស្បថចូលកាន់តំណែង ប្រធានាធិបតីនិងអនុប្រធានាធិបតី អាណត្តិឆ្នាំ២០២៩ អាចត្រូវ​រៀបចំទៅបាន នៅទីក្រុង Nusantara ទៀតផង។

អគារសំខាន់ៗមួយចំនួនតូច របស់រដ្ឋាភិបាលឥណ្ឌូណេស៉ី រួមមានវិមានប្រធានាធិបតីជាដើម ត្រូវបានសាងសង់រួចរាល់ កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈដំណើរការសាងសង់ផ្លូវថ្នល់ និងអាកាសយានដ្ឋាន កំពុងតែបន្តប្រព្រឹត្តទៅ។ គម្រោងរដ្ឋធានីថ្មី Nusantara បានចាប់ផ្តើម​ការសាងសង់ កាលពីឆ្នាំ២០២២ ប៉ុន្តែហាក់ជួបប្រទះការលំបាក ក្នុងការទាក់ទាញវិនិយោគ ពីបរទេស ដែលអាចនឹងជួយពន្លឿន​ការសាងសង់។

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៉ី កន្លងមកបានយល់ស្របថា ត្រឹម២០ភាគរយប៉ុណ្ណោះ នៃកញ្ចប់ថវិកាសរុបរបស់គម្រោង នឹងត្រូវយកលុយពីរដ្ឋទៅចំណាយ។ គម្រោងនេះ ទទួលបានការវិនិយោគផ្ទាល់ពីបរទេសជាលើកដំបូង កាលពីខែកញ្ញា នៅពេលដែល​ក្រុមហ៊ុនអចលនទ្រព្យចិន Delonix Group បានបោះទុនចំនួន៥០០ពាន់លានរូពីឥណ្ឌូណេស៉ី ឬស្មើនឹង៣១.៨០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារនិងការិយាល័យ៕

អត្ថបទដែលជាប់ទាក់ទង