**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ

អភិបាលខេត្តតាកែវ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អនុគណៈកម្មការ និងអនុគណៈកម្មការនានាសម្រាប់រៀបចំការប្រណាំងទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នៅបឹងតាកែវ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនានា សម្រាប់រៀបចំការប្រណាំងទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១ ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ នៅបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ដោយមានទូកចំនួន ៣៩ទូក ចូលរួមប្រកួត ក្នុងនោះទូកកិត្តិយស ២ទូក ទូកតាមបណ្តាស្រុកក្រុងចំនួន ២០ទូក និងទូកតាមមន្ទីរអង្គភាពជុំវិញខេត្ត ១៧ទូក។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថា ក្រុមកីឡាករ ដែលនឹងមកចូលរួមប្រកួត សូមជំនាញពាក់ព័ន្ធ ពិសេសអាជ្ញាធរក្រុងដូនកែវ និងមន្ទីរសុខាភិបាលខេត្ត ត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់បំផុតចំពោះការស្នាក់នៅ និងការហូបចុករបស់ពួកគាត់ឱ្យបានល្អត្រឹមត្រូវ ពិសេសគឺពិនិត្យមើលផងដែរចំពោះការទទួលទានស្រាសឬស្រាថ្នាំ ដែលអាចនឹងធ្វើឱ្យពួកគាត់ប៉ះពាល់ដល់សុខភាព ឬក៏ពុលស្រាហើយអាចនឹងខកខានការប្រកួត ដូច្នោះសូមត្រួតពិនិត្យបញ្ហានេះឱ្យបានប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ជាទីបំផុត ។

ឯកឧត្តម វ៉ី សំណាង បន្តទៀតថា ដោយឡែកសម្រាប់ការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងពិធីបុណ្យប្រណាំងទូកនេះដែរ សូមអាជ្ញាធរក្រុងដូនកែវ ជួយអប់រំ និងណែនាំទៅដល់ពួកគាត់ សូមលក់ម្ហូបអាហារឬលក់ផលិតផលអ្វី កុំតម្លើងថ្លៃឱ្យសោះ លក់តម្លៃដូចធម្មតា ពិសេសគឺម្ចាស់ផ្ទះសំណាក់ និងសណ្ធាគារ ក៏មិនត្រូវឡើងថ្លៃផងដែរ ហើយម្យ៉ាងទៀត សម្រាប់ការផ្ញើកង់ឬម៉ូតូ ក៏ដូចគ្នា គឺផ្ញើកង់ឬម៉ូតូ១ក្នុងតម្លៃតែ១ពាន់រៀលបានហើយ ដើម្បីធ្វើយ៉ាងណាកុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត ដែលពួកគាត់អញ្ជើញមកចូលរួមទស្សនាក្នុងពិធីនេះ មានការិះគន់ឬរអ៊ូរគ្រប់គ្នាថា អាជ្ញាធរខេត្តមិនបានគិតគូរៀបចំឡើងបញ្ហាទាំងអស់នេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខត្តតាកែវ ក៏បានណែនាំបន្ថែមទៀតទៅដល់ អនុគណៈកម្មការនានានានាសម្រាប់រៀបចំការប្រណាំងទូកបណ្តែងប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ទាំងអស់ សូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចចំពោះមុខឱ្យបានល្អ ពិសេសធ្វើយ៉ាងណាឱ្យដំណើរការនៃការប្រណាំងទូកនាឆ្នាំនេះ ប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាលសប្បាយរីករាយ និងធានាបាននូវសុខសុវត្ថិភាព៕

អត្ថបទដែលជាប់ទាក់ទង