កម្ពុជា-ន័រវែស ពិភាក្សាផ្តោតលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Astrid Emillie Helle ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រន័រវែស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
យោងតាមក្រសួងការបរទេស បានឲ្យដឹងថា ការពិភាក្សាផ្តោតលើការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងន័រវែស ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ថាមពល និងបរិស្ថាន និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ៕