**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អ៊ីស្រាអែល អាចនឹងបើកការ វាយប្រហារជាច្រើនបន្ថែមទៀត ទៅលើប្រទេសអ៊ីរ៉ង់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ ឱ្យរំពឹងថានឹងមាន ការវាយ ប្រហារលើកទី២លើប្រទេសអ៊ីរ៉ង់ ដោយកត់សម្គាល់ថាការ វាយប្រហារទាំងនេះ នឹងត្រូវធ្វើឡើងនៅក្នុងការសង សឹកចំពោះការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ Hezbollah លើលំនៅដ្ឋានរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahuកាលពីលើកមុន ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការវាយប្រហារ តាមអាកាសលើអ្វីដែលខ្លួនហៅថា គោលដៅយោធា នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍។
ការវាយប្រហារដែលហាក់ដូចជាផ្តោតលើរោងចក្រផលិតមីស៊ីល និងមូលដ្ឋានការពារដែនអាកាស ត្រូវបានធ្វើឡើងជិតមួយខែបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងប្រហែល ២០០ គ្រាប់ទៅកាន់អ៊ីស្រាអែល ដោយបានវាយប្រហារមូលដ្ឋានអាកាសចំនួនពីរកន្លែង។

នៅក្នុងការពិភាក្សាមួយ កាលពីថ្ងៃអាទិត្យ គណៈរដ្ឋមន្ត្រីរបស់ Netanyahu ត្រូវបានគេរាយការណ៍ថា ការវាយប្រហារដាច់ដោយ ឡែកមួយអាចត្រូវបានអនុវត្ត លើកនេះ ជាការឆ្លើយតបទៅនឹងការវាយលុករបស់ Hezbollah ទៅលើផ្ទះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាមួយនឹងយន្តហោះគ្មានមនុស្សបើកផ្ទុកទៅដោយសារធាតុផ្ទុះកាលពីជាងពីរសប្តាហ៍មុន។

មកដល់ពេលនេះគេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អ៊ីរ៉ង់​នឹង​ឆ្លើយ​តប​យ៉ាង​ណា​ ចំពោះ​ការ​វាយ​ប្រហារ​នៅ​ថ្ងៃ ​សៅរ៍ដោយប្រទេស អ៊ីស្រាអែលប៉ុន្តែ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអាទិត្យ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា ផលប៉ះពាល់នៃការវាយប្រហាររបស់អ៊ីស្រាអែល មិនគួរនិយាយបំផ្លើស ឬមើលងាយឡើយ ហើយថា ការឆ្លើយតបរបស់អ៊ីរ៉ង់ នឹងត្រូវបានកំណត់ដោយមន្ត្រីជាន់ខ្ពស់ ក្នុងលក្ខណៈដែលបម្រើផល ប្រយោជន៍ល្អបំផុតសម្រាប់ ប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង