**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា

រដ្ឋមន្ត្រី អ៊ាង សុផល្លែត៖ កម្ពុជានៅតែប្តេជ្ញា បន្តចូលរួមដឹកនាំសកម្មភាព ក្នុងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈសកល ដើម្បីរួមចំណែក អភិរក្សជីវៈចម្រុះ និងដោះស្រាយបញ្ហាប្រឈម នៃការប្រែប្រួលអាកាសធាតុ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែតុលា បានឡើងថ្លែងការណ៍ស្តីពីគោលនតយោបាយបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព នៅក្នុងសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។

ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ ប្រជាជន ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ តាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណង តម្រង់ទិសនិងចង្អុលបង្ហាញ ការងារជាអាទិភាព ដើម្បីធានាឱ្យ បាននូវ ចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅកម្ពុជា មានគម្របព្រៃឈើកើនឡើងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

តាមរយៈសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ក្នុងនាមជាសមាជិកសកម្មរបស់ CBD កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញ ហើយនឹងបន្តចូលរួមដឹកនាំសកម្មភាព និងធ្វើជាគំរូក្នុងកិច្ចខិតខំប្រឹងប្រែងជាលក្ខណៈសកល ដើម្បីចូលរួមចំណែក អភិរក្សជីវៈចម្រុះ និងដោះស្រាយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាកម្ពុជាមានផ្ទៃដីតំបន់ការពារធម្មជាតិ ជាង៤១ភាគរយ ដែលជង្រុកដ៏សំខាន់សម្រាប់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ហើយត្រូវបានចាត់ទុកជាផ្លូវការ ជាតំបន់ការពារ ដែលបំពេញតាមគោលដៅទី៣ នៃក្របខណ្ឌជីវៈចម្រុះសកល Kunming-Montreal (COP15)។

ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាបានបោះជំហានទៅមុខនិងមានការប្តេជ្ញាពង្រីកគម្របព្រៃឈើ សំដៅរួមចំណែក សម្រេចបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ តាមរយៈយុទ្ធនាការបណ្តុះនិងចែកកូនឈើយ៉ាងតិច ១លានដើម ក្នុងពេលមួយឆ្នាំ ជូនប្រជាពលរដ្ឋដាំ ក្រោមមូលបទ «ពន្លកបៃតង» ។ កិច្ចខិតខំប្រឹងប្រែងនេះ រួមបញ្ចូលការបង្កើតកន្លែងបណ្តុះកូនឈើ ការចែកចាយ កូនឈើដោយមិនគិតថ្លៃ ការចូលរួមពីសាធារណជន រួមទាំងសហគមន៍តាមមូលដ្ឋាន សង្គមស៊ីវិល ស្ត្រី និងយុវជន នៅក្នុងចលនាដាំកូនឈើ និងលើកទឹកចិត្ត ដល់ការដាំដើមឈើដើម្បីបង្កើនគម្របបៃតង នៅតាមទីសាធារណៈ ឯកជន សហគមន៍ និងទីក្រុង។ លើសពីនេះទៅទៀត កម្ពុជាបានសហការជាមួយដៃគូ បង្កើតកន្លែងបណ្តុះកូនឈើខ្នាតតំបន់ចំនួន៥ នៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានបន្ថែមថា ដើម្បីប្រែក្លាយគំនិតផ្តួចផ្តើមដ៏អស្ចារ្យទាំងនេះទៅជាលទ្ធផលជាក់ស្តែង វាទាមទារឱ្យមានការអនុវត្តជាក់ស្ដែង និងសមស្រប ដូចជាធនធានហិរញ្ញវត្ថុការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងបច្ចេកវិទ្យាទំនើបៗផងដែរ។ កត្តាទាំងនេះនឹងអនុញ្ញាតឱ្យកម្ពុជាមិនត្រឹមតែ អាចអនុវត្តបានយ៉ាងពេញលេញ នូវក្របខណ្ឌជីវៈចម្រុះសកល Kunming-Montreal ចក្ខុវិស័យឆ្នាំ២០៥០ សម្រាប់ជីវចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចសម្រេចបាននូវគោលដៅ និងគោលនយោបាយជាតិកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាពផងដែរ។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងបន្ថែមថា «កម្ពុជាគាំទ្រពេញទំហឹងចំពោះផែនការជីវៈចម្រុះ និងអំពាវនាវដល់តួអង្គពាក់ព័ន្ធទាំងអស់ធានាការអនុវត្តជាក់ស្តែង។ ការបង្កើនធនធានហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់ណាស់ នៅក្នុងការបំពេញចន្លោះប្រហោងនៃមូលនិធិសកល និងជំរុញការប្តេជ្ញាចិត្តនយោបាយដ៏រឹងមាំ ដើម្បីអនុវត្តកម្មវិធីក្រោមអនុសញ្ញា និងពិធីសារដែលពាក់ព័ន្ធ។ កម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហគមន៍អន្តរជាតិ ដើម្បីផ្តល់នូវការប្តេជ្ញាចិត្តថ្នាក់ជាតិ និងកម្រិតពិភពលោក ទប់ស្កាត់ការបាត់បង់ជីវចម្រុះ និងសម្រេចបាននូវចក្ខុវិស័យ នៃការរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយធម្មជាតិ» ៕

អត្ថបទដែលជាប់ទាក់ទង