**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ**តាមការគ្រោងទុកបេក្ខជន ៥,៦៣៧នាក់ នឹងចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីកសិកម្មឃុំ សម្រាប់វិញ្ញាសាសរសេរលើកទី១**កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៤ និងសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យនិងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា**វិវាទពាក់ព័ន្ធនឹងដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម បើកវេទិកាសាធារណៈ ដើម្បីដោះស្រាយនូវរាល់បញ្ហាកង្វល់របស់ពលរដ្ឋ**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក ស រដ្ឋា អញ្ជើញប្រកាសចូលកាន់មុខតំណែងអធិការ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា**អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការជួសជុលប្រាង្គG15 នៃប្រាសាទភ្នំបាខែង នៅចុងឆ្នាំនេះ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការងារប្រទេសថៃ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន លើកទី២៨

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។

ឯកឧត្តម ហេង សួរ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅសារជាថ្មី ចំពោះ ឯកឧត្តម Phipat Ratchakitprakarn ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារថៃ នាពេលថ្មីៗនេះ។

ក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរបានសម្រេចនូវលទ្ធផលជាផ្លែផ្កា ដូចខាងក្រោម៖

១-ភាគីថៃឯកភាពនឹងស្នើសុំទៅគណៈរដ្ឋមន្ត្រីថៃ តាមសំណើរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃ (Re-Entry Permit) សម្រាប់បងប្អូនពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ដូចទៅនឹងឆ្នាំនេះដែរ។

២-ភាគីថៃបានជម្រាបភាគីកម្ពុជាថា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតឱ្យពលករខ្មែរបន្តបណ្ណអនុញ្ញាតការងារ (Work Permit) និងការស្នាក់នៅចំពោះពលករខ្មែរដែលមានទិដ្ឋាការស្នាក់នៅផុតកំណត់នៅត្រឹមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាតឱ្យធ្វើការរយៈពេល ២ឆ្នាំបន្តទៀត រហូតឆ្នាំ២០២៧ ដោយមិនបាច់ចាកចេញពីប្រទេសថៃទេ។

៣-ភាគីថៃនឹងពិចារណាលើសំណើរបស់កម្ពុជាក្នុងការធ្វើតេស្តទទួលស្គាល់ជំនាញដល់ពលករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃ ដើម្បីក្លាយជាពលករជំនាញ ដែលអាចទទួលបានអត្ថប្រយោជន៍ច្រើនជាងពលករគ្មានជំនាញ និងការបញ្ជាក់ទទួលស្គាល់ជំនាញរបស់ពលករខ្មែរដែលបានបញ្ចប់ការងារ និងវិលត្រលប់មកមាតុប្រទេសវិញ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នឹងទទួលស្គាល់រាល់ការបញ្ជាក់ជំនាញរបស់ភាគីថៃដល់ពលករខ្មែរ។

៤-ភាគីថៃជម្រាបជូនភាគីកម្ពុជាថា ពលករខ្មែរដែលធ្វើការក្នុងប្រទេសថៃ ទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដូចកម្មករនិយោជិតជនជាតិថៃដែរ។ ជាមួយគ្នានេះ ភាគីកម្ពុជាស្នើដល់ភាគីថៃ បន្តសិក្សាលើគំនិតផ្តួចផ្តើមជាមួយស្ថាប័នសន្តិសុខសង្គមកម្ពុជា ដើម្បីអាចធ្វើចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសករនៃប្រទេសទាំងពីរ នៅពេលដែលពួកគាត់ត្រឡប់មកប្រទេសកំណើតវិញ ស្របតាមគោលការណ៍ណែនាំអាស៊ាន ស្តីពីចល័តភាពនៃអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសករក្នុងតំបន់អាស៊ាន។

៥-ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីគ្រប់គ្រងលើដំណើរការបញ្ជូន និងទទួលពលករខ្មែរឱ្យមានភាពពេញលេញ ដើម្បីជាផលប្រយោជន៍ដល់ពលករខ្មែរ និងនិយោជកថៃ ជាពិសេសកាត់បន្ថយពេលវេលាសម្រាប់ដំណើរការឯកសារ និងកាត់បន្ថយលំហូរនៃពលករកម្ពុជា ដែលគ្មានឯកសារគ្រប់គ្រាន់ ចូលទៅធ្វើការក្នុងប្រទេសថៃ។

កិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល និងមិត្តភាព ៕

អត្ថបទដែលជាប់ទាក់ទង